សមាជិក​ព្រឹទ្ធសភា​ប្រជាធិបតេយ្យ​សហរដ្ឋអាមេរិក Tammy Duckworth កាល​ពី​ថ្ងៃ​អាទិត្យ បាន​ឱ្យ​ដឹង​ថា ករណី​បាញ់​សម្លាប់​មនុស្ស ៨ នាក់ ក្នុង​នោះ​មាន​ស្ត្រី​អាស៊ី ៦ នាក់ ​នៅ​រដ្ឋ​អាត្លង់តា គឺ​ជា​ករណី​រើសអើង​ជាតិ​សាសន៍។

ដោយ​ឡែក​ការ​វាយ​តម្លៃ​ដំបូង​របស់​នាយក FBI លោក Chris Wray បាន​បង្ហាញ​ថា មិនមែន​ជា​បទឧក្រិដ្ឋ​ស្អប់​ជាតិ​សាសន៍​នោះ​ទេ។ ទោះ​យ៉ាងណា​មិញ ប៉ូលិស​នៅ​រដ្ឋ​អាត្លង់តា​កំពុង​តែ​ធ្វើ​ការ​ស៊ើបអង្កេត​អំពី​ហេតុផល​ដែល​បណ្ដាល​ឱ្យ​មាន​ការ​បាញ់​សម្លាប់​ជន​រងគ្រោះ​ទាំង ៨ នាក់​នេះ​នៅ​ឡើយ៕