កាល​ពី​ថ្ងៃ​ពុធ ទី ២៤ មីនា ​សហភាព​អឺរ៉ុប​បាន​បង្កើន​ការ​គ្រប់គ្រង​លើ​ការ​នាំចេញ​វ៉ាក់សាំង​កូវីដ ១៩ នៅ​ក្រៅ​​ប្លុក។

ប្រធាន​ពាណិជ្ជកម្ម​អឺរ៉ុប​លោក Valdis Dombrovskis បាន​និយាយ​ថា អាជ្ញាប័ណ្ណ​នាំចេញ​វ៉ាក់សាំង​នឹង​ត្រូវ​បាន​ផ្តល់​ជូន​ដោយ​ផ្អែក​លើ​ស្ថានភាព​ករណី​ឆ្លង និង​ការ​ទទួល​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​គោលដៅ។

បទ​ប្បញ្ញត្តិ​ថ្មី​នេះ​នឹង​រារាំង​ការ​ដឹកជញ្ជូន​ទៅ​ប្រទេស​នានា​ដូចជា ចក្រភព​អង់គ្លេស​ដែល​មាន​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់។ គ្រោង​ការណ៍​នេះ​ក៏​នឹង​ទម្លាក់​ការ​លើកលែង​លើក​មុនៗ ដែល​បាន​អនុញ្ញាត​ឱ្យ​នាំចេញ​ដោយ​គ្មាន​ការអនុញ្ញាត​ទៅកាន់​ប្រទេស​ចំនួន ១៧ ដែល​រួម​មាន ប្រទេស​អ៊ីស្រាអែល ន័រវែស និង​ស្វីស។

ការ​រឹតត្បិត​ការ​នាំចេញ​ទំនង​ជា​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស​មាន​ភាព​មិន​ល្អ ខណៈ​ដែល​ចក្រភព​អង់គ្លេស​ចាក​ចេញ​ពី​សហភាព​អ៊ឺរ៉ុប៕