សហភាព​អឺរ៉ុប​ប្រកាស​ថា​ ក្រុមហ៊ុន​ផលិត​ឱសថ AstraZeneca បាន​យល់​ព្រម​ក្នុង​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំង​កូវីដ ១៩ ​ចំនួន ៩ លាន​ដូស​បន្ថែម​ទៀត​ សម្រាប់​ត្រីមាស​ទី​១ នៃ​ឆ្នាំ​ ២០២១​ បន្ទាប់​ពី​ភាគី​ទាំង​២​នេះ​​មាន​ជម្លោះ​ទាក់​ទង​នឹង​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​។

គោលដៅ​ថ្មី​ចំនួន ៤០ លាន​ដូស​នៅ​ចុង​ខែ​មីនា​ គឺ​ពាក់កណ្ដាល​នៃ​អ្វី​ដែល​ក្រុមហ៊ុន​អង់គ្លេស-ស៊ុយអែត​នេះ ​បាន​យល់​ព្រម​ផ្គត់​ផ្គង់​ មុន​ពេល​ដែល​ប្រកាស​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​បន្ទាប់​ពី​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ផលិតកម្ម​នៅ​ទ្វីប​អឺរ៉ុប​៕