១ ​ឆ្នាំ​បន្ទាប់​ពី​ករណី​ដំបូង​នៃ​វីរុស​កូរ៉ូណា​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​សហរដ្ឋ​អាមេរិក ប្រទេស​នេះ​បាន​ឈាន​ដល់​ករណី​ឆ្លង​ចំនួន​ ២៥ លាន​នាក់​ហើយ​។

ទិន្នន័យ​ពី​មជ្ឈមណ្ឌល​ធនធាន​វីរុស​កូរ៉ូណា​របស់​សាកល​វិទ្យាល័យ Johns Hopkins បាន​បង្ហាញ​ថា​ សហរដ្ឋអាមេរិក​បាន​ឆ្លង​​កាត់​តួលេខ​ដ៏​សោកសៅ​នេះ​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ ​ទី ​២៤ មករា។ ប៉ុន្តែ​តួលេខ​ជាក់​ស្ដែង​អាច​ខ្ពស់​ជាង​នេះ​ ដោយសារ​មនុស្ស​ជា​ច្រើន​បាន​ឆ្លង​ ប៉ុន្តែ​មិន​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​ ដូច្នេះ​មិន​ត្រូវ​បាន​រាប់​បញ្ចូល​។

មក​ដល់​ពេល​នេះ​សហរដ្ឋ​អាមេរិក​មាន​ករណី​ច្រើន​ជាង​ទ្វេ​ដង​នៃ​​ករណី​ឆ្លង​នៅ​ឥណ្ឌា​ដែល​ជា​ប្រទេស​ជាប់​លំដាប់​ថ្នាក់​ឆ្លង​ទី​២​ ក្នុង​ពិភព​លោក​។ មនុស្ស​ជិត ៤២០ ០០០ នាក់​នៅ​សហរដ្ឋ​អាមេរិក​បាន​ស្លាប់​ ដោយសារ​វីរុស​នេះ​។ ចំនួន​នោះ​ គឺ​ស្ទើរ​តែ​ទ្វេ​ដង​នៃ​ប្រទេស​ប្រេស៊ីល​ ដែល​មាន​ចំនួន​អ្នក​ស្លាប់​ចំនួន ២២០ ០០០ នាក់​៕