កាល​ពី​ថ្ងៃ​ចន្ទ ទី ២២ មីនា ការ​បាញ់​ប្រហារ​នៅ​ទីក្រុង Boulder រដ្ឋ ​Colorado សហរដ្ឋអាមេរិក​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់ ១០ នាក់ ​ដែល​ក្នុង​ចំណោម​អ្នក​ស្លាប់​នោះ​មាន​ម្នាក់​ជា​ប៉ូលិស។ ប៉ូលិស​បាន​និយាយ​ថា ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​នេះ​កើត​ឡើង។

ការ​បាញ់​ប្រហារ​នៅ​រដ្ឋ Colorado កើត​ឡើង​មិន​ដល់ ១ សប្តាហ៍ បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​ជា​បន្តបន្ទាប់​នៅ​តំបន់ Atlanta ដែល​មាន​មនុស្ស ៨ នាក់​បាន​ស្លាប់ ​ដោយ​មាន​ទាំង​ខ្មាន់​កាំភ្លើង រួម​ទាំង​ស្ត្រី​ជនជាតិ​អាស៊ី ៦ នាក់​ផង​ដែរ។

ការ​បាញ់​ប្រហារ​នោះ​បាន​​ធ្វើ​ឱ្យ​សហគមន៍​អាស៊ី-អាមេរិក​នៅ​ទូទាំង​សហរដ្ឋអាមេរិក មាន​ការ​ភ័យខ្លាច អំឡុង​ពេល​មាន​ការ​កើន​ឡើង​នូវ​បទល្មើស និង​ការ​វាយប្រហារ​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​មាន​ដើម​កំណើត​អាស៊ី៕