ក្រុង​ណា​រី​តាៈ សាក​សព​របស់​លោក​ Tetsu ​Nakamura ​ជា​វេជ្ជ​បណ្ឌិត​គួរ​ឲ្យ​ស្រលាញ់​ម្នាក់​ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ ក្រោយ​ពី​លោក​បាន​គាំ​ទ្រ​អស់​ពី​ចិត្ត​ចំពោះ​ប្រទេស​មួយ​នេះ​អស់​ជា​ច្រើន​ទសវត្សរ៍​មក​នោះ​ សាក​សព​របស់​លោក​ត្រូវ​បាន​គេ​បញ្ជូន​វិល​ត្រឡប់ ​ទៅ​កាន់​ប្រទេស ​ជប៉ុន ​វិញហើយ​​កាល​ពី​ថ្ងៃ​អាទិត្យ​។​

​យន្ត​ហោះ​មួយ​គ្រឿង ​ដែល​បាន​ដឹក​សាក​សព​របស់​លោក​ បាន​ចុះ​ចត​នៅ​ឯ​ព្រលាន​យន្ត​ហោះ​ណា​រី​តា​ នៅ​ជិត​ទី​ក្រុង​តូក្យូ​ជា​មួយ​ប្រពន្ធ​ និង​កូន​ស្រី​ច្បង​របស់​លោក​ ដែល​បាន​ទៅ​លេង​នៅ​ទី​ក្រុង​កា​ប៊ុល ​ក្រោយ​ពី​អំពើ​ឃាត​កម្ម​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​។​

​អនុរ​ដ្ឋ​មន្ត្រី​ការ​បរទេស​លោក​ Keisuke ​Suzuki ​និង​ក្រុម​អ្នក​ចូល​រួម​ផ្សេង​ទៀត​ នៅ​ក្នុង​នោះ​មាន​ប្រពន្ធ​របស់​លោក​ បាន​ធ្វើ​ការ​ស្មឹង​ស្មាត​នៅ​ឯ​ព្រលាន​យន្ត​ហោះ​ ក្រោយ​ពី​ដាក់​កម្រង​ផ្កា​នៅ​លើ​ក្តាម​ឈូស​សព​ ដែល​បាន​រុំ​ដោយ​ផ្ទាំង​ក្រណាត់​ស​នោះ​។​

​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ប្រចាំ​តំបន់បាន​និយាយ​ថា ​សាក​សព​របស់​លោក​នឹង​ផ្ទេរ​ទៅ​កាន់​ទី​ក្រុង​ Fukuoka ​ប្រទេស​ ជប៉ុន​ ភាគ​ខាង​លិច​ ដែល​ជា​ស្រុក​កំណើត​របស់​លោក​នៅ​ថ្ងៃ​ចន្ទ​នេះ​៕ SK ​