ករណីឆ្លងសហគមន៍ថ្មីចំនួន ៧ ករណីត្រូវបានគេរកឃើញក្នុងចំណោមករណីកូវីដ ១៩ ចំនួន ២០ ករណីនៅសឹង្ហបុរី នៅរសៀលថ្ងៃសៅរ៍កន្លងទៅ។ នេះបើតាមឱ្យដឹងពីក្រសួងសុខាភិបាលសិង្ហបុរី។
២ ក្នុងចំណោម ៧ ករណីខាងលើ ទាក់ទិននឹងកម្មករនៅស្ថានីយ PasirPanjang ហើយត្រូវបានគេ ដាក់ឱ្យនៅដាច់ដោយឡែកពីគេ។ ដោយឡែក ករណីចំនួន ៥ ផ្សេងទៀត ដោយរួមមានបុគ្គលិកដែលធ្វើការនៅអាកាសយានដ្ឋាន Changi ៣ នាក់ នៅមិនទាន់រកឃើញប្រភពនៃការឆ្លងនៅឡើយ។
ជាមួយគ្នានេះករណី ១៣ ទៀត ជាករណីមកពីក្រៅ ដោយបច្ចុប្បន្ន អ្នកដំណើរទាំងនោះត្រូវបានឱ្យស្នាក់នៅផ្ទះឬដាច់ឆ្ងាយនៅពេលមកដល់ប្រទេសសិង្ហបុរី៕