អ្នកស្រាវជ្រាវ​សិង្ហបុរី​បាន​ឱ្យដឹង​កាលពី​ថ្ងៃអាទិត្យ ថា​ថ្នាំ​បាញ់​បំពង់ក ឬ​ស្ប្រៃ​បាញ់​នេះ គឺជា​ថ្នាំ​ប្រើ​សម្រាប់​ព្យាបាល ជំងឺ​គ្រុនចាញ់ និង​ជំងឺ​រលាក​សន្លាក់ ត្រូវបាន​គេ​រកឃើញ​ថា មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការកាត់បន្ថយ​ការចម្លង​ជំងឺ​កូវីដ១៩។

ការសិក្សា​នេះ​ត្រូវ​បាន​ធ្វើឡើង បន្ទាប់ពី​មាន​ការសាកល្បង​គ្លីនិក​ទ្រង់ទ្រាយ​ធំ​មួយ ធ្វើឡើង​កាលពី​ខែ​ឧសភា​កន្លងទៅ​លើ​កម្មករ​ចំណាកស្រុក​ជាង ៣ ០០០ នាក់ ដែល​កំពុង​ស្នាក់នៅ​ក្នុង​អន្តេវាសិកដ្ឋាន Tuas South ។

ក្រោយពេល​សិក្សា​រយៈពេល ៦ សប្តាហ៍ មនុស្ស​ជាង​ពាក់កណ្ដាល​បាន​ឆ្លង​ជំងឺ​កូវីដ១៩។ ហើយ​ក្នុង​ចំណោម​មនុស្ស​ជាង​ពាក់កណ្ដាល​នោះ អ្នក​ដែល​បាន​ប្រើ​ថ្នាំ​បាញ់​បំពង់ក povidone-iodine និង​ថ្នាំ hydroxychloroquine តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​មាន​តែ ៤៦% ប៉ុណ្ណោះ​ដែល​ឆ្លង​កូវីដ។ ការស្រាវជ្រាវ​រកឃើញ​ថា ថ្នាំ​ទាំង ២ មុខ​នេះ ក៏​អាចជួយ​កាត់បន្ថយ​អត្រា​នៃ​ការឆ្លង​វីរុស​កូរ៉ូណា​បានដែរ៕