ក្រុងបេរូត៖ ស្ថានទូតស៊ីរីបានថ្លែងកាលពីថ្ងៃសៅរ៍ថា ប្រជាជនស៊ីរីជាង ៤០ នាក់ នៅក្នុងចំណោមអ្នកដែលបានស្លាប់ នៅក្នុងការផ្ទុះឃ្លាំងស្តុកសារធាតុគីមីទ្រង់ទ្រាយធំដែលបានបំផ្លិចបំផ្លាញរដ្ឋធានីលីបង់នៅសប្តាហ៍នេះ។
ស្ថានទូតស៊ីរីមិនបានបញ្ជាក់ច្បាស់លាស់ ថាតើការស្លាប់របស់ប្រជាជនស៊ីរី ត្រូវបានរាប់បញ្ចូលនៅក្នុងការស្លាប់ចំនួន ១៥៤ នាក់ ដែលបានប្រកាសដោយអាជ្ញាធរលីបង់នោះ ឬយ៉ាងណា?។
ស្ថានទូតស៊ីរីបានថ្លែងថា៖ «ចំនួនអះអាងដែលមានជនរងគ្រោះស៊ីរី រហូតមកទល់ពេលនេះ គឺមាន ៤៣ នាក់»។
ស្ថានទូតបានបន្ថែមថា៖ «ស្ថានទូតស៊ីរីកំពុងផ្តល់ក្រុមបុគ្គលិករបស់ខ្លួនទាំងអស់ ទៅទទួលយកសាកសពមួយចំនួនទៅប្រទេសស៊ីរីវិញ ហើយកំពុងជួយបញ្ចុះសពអ្នកផ្សេងទៀត នៅក្នុងប្រទេសលីបង់»។
ក្រសួងសុខាភិបាលលីបង់បានថ្លែងថា មនុស្សជាង ៦០ នាក់ផ្សេងទៀត នៅតែកំពុងបាត់ខ្លួន ក្រោយពីការផ្ទុះនៅកំពង់ផែបេរូតកាលពីថ្ងៃអង្គារកន្លងទៅ។
យោងតាមអ្នកឆ្លើយឆ្លងកាសែត AFP នៅកន្លែងកើតហេតុបានឲ្យដឹងថា ប្រជាជនស៊ីរីមួយចំនួនបានស្លាប់ គឺជាអ្នកបម្រើការងារនៅលើនាវា ដឹកទំនិញ៕ AFP/SK