ក្រុងកាប៊ុល៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក អាស្រាហ្វ ហ្គានី បានព្រមានកាលពីថ្ងៃចន្ទថា អំពើហិង្សារបស់ក្រុមតាលីបង់ កំពុងគំរាមកំហែងដល់ដំណើរការសន្តិភាពរបស់ប្រទេសនេះ ខណៈលោកបានពន្យល់យ៉ាងខ្លី ទៅកាន់សហគមន៍អន្តរជាតិស្តីពីការរៀបចំរបស់ក្រុងកាប៊ុល ដើម្បីកិច្ចពិភាក្សាសន្តិភាព ជាមួយក្រុមសកម្មប្រយុទ្ធនៅអាហ្វហ្គានីស្ថាន។
អាជ្ញាធរអាហ្វហ្គានីស្ថាន និងក្រុមតាលីបង់ កំពុងរៀបចំទំនាក់ទំនង នៅក្នុងការចរចានានា ដោយមានគោលបំណងចង់បញ្ចប់សង្គ្រាមរយៈពេលជិត ២ ទសវត្សរ៍ នៅក្នុងប្រទេសក្រីក្រមួយនេះ។
ប៉ុន្តែអំពើហិង្សា ដែលបានកាត់បន្ថយរយៈពេលខ្លី ក្រោយពីមានបទឈប់បាញ់គួរឲ្យភ្ញាក់ផ្អើលមួយ បានផ្តល់ឲ្យដោយក្រុមតាលីបង់កាលពីខែឧសភាកន្លងទៅជាថ្មីម្តងទៀត បានឈប់ទៅវិញជាមួយការស្តីបន្ទោសជាផ្លូវការទៅលើក្រុមបះបោរ ជុំវិញការសម្លាប់បុគ្គលិកសន្តិសុខ និងក្រុមជនស៊ីវិលរាប់រយនាក់ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
លោក ហ្គានី កាលពីថ្ងៃចន្ទ បានរៀបចំកិច្ចប្រជុំពីចម្ងាយចំនួន ៣ ជាលើកដំបូង ដោយមានគោលបំណងចង់ពន្យល់ដោយសង្ខេប ទៅកាន់សហគមន៍ពិភពលោក៕ AFP/SK