កាល​ពី​ថ្ងៃ​សៅរ៍​ រដ្ឋាភិបាល​ហ្វីលីពីន​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​នាវា​យោធា​ចិន​រាប់​រយ​គ្រឿង ដែល​ខ្លួន​បាន​និយាយ​ថា​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​ខែ​នេះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​តំបន់​មាន​ជម្លោះ​។

ឆ្មាំ​សមុទ្រ​ហ្វីលីពីន​ បាន​រាយការណ៍​ថា​នាវា​ប្រហែល ២២០ គ្រឿង ដែល​គេ​ជឿ​ថា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កង​ជីវពល​សមុទ្រ​ចិន ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​ចុះ​ចត​ទ្រង់ទ្រាយ​ជា​ជួរ នៅ​ឯ​ថ្ម​ប៉ប្រះ​ទឹក​មួយ​កន្លែង​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​របស់​ហ្វីលីពីន​កាល​ពី​ថ្ងៃ​ទី ៧ ខែ​មីនា​។

ក្រុង​ម៉ានីល​បាន​ប្ដេជ្ញា​ថា​នឹង​បន្ត​ឃ្លាំ​មើល​ស្ថានការណ៍​និង«​អនុវត្ត​គំនិត​ផ្ដួច​ផ្ដើម​របស់​ខ្លួន​ដោយ​សន្តិវិធី​និង​សកម្ម លើ​ការ​ការពារ​បរិស្ថាន​ សន្តិសុខ​ស្បៀង និង​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍» នៅ​សមុទ្រ​ចិន​ខាង​ត្បូង​៕