ក្រុង​ហុង​កុងៈ ​ប្រទេស​អង់គ្លេស ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​កាល​ពី​ថ្ងៃ​ពុធ បន្ទាប់​ពី​ប៉ូលីស​នៅ​ហុង​កុង​បាន​ព្យយាម​ដាក់​ បម្រាម​លើ​គណ​បក្ស​នយោ​បាយ​មួយ​ដែល​ជំរុញ​ឲ្យ​មាន​ឯក​រាជ្យ​ភាព​សម្រាប់​ហុង​កុង​ខណៈ​ដែល​ក្រុង​ប៉េ​កាំង​បាន​បង្កើន​ការ​គាប​សង្តត់​ទៅ​លើ​បញ្ហា​អធិបតេយ្យ​ភាព​ដែន​ដី​របស់​ខ្លួន​នោះ​។

យោង​ទៅ​តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ការ​ប្រឹង​ប្រែង​ក្នុង​ហាម​ប្រាម​ ​គណ​បក្សជាតិហុង​កុង (Hong Kong National Party) ​ជា​គណ​បក្ស​តូច ល្បី​ឈ្មោះ ​ប៉ុន្តែ​ក្រុម​តូច​នេះ​មាន​សមា​ជិក​ប្រហែល​១២​នាក់​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សារ​គណ​បក្ស​នេះ​មាន​សក្តា​នុ​ពល​ក្នុង​ការ​គំរាម​កំហែង​ដល់​សន្តិ​សុខ​ជាតិ​និង​សុវត្តិ​ភាព​សាធារណៈ។

នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ ដែល​បម្រាម​បែប​នេះ ​ត្រូវ​ធ្វើ​ឡើង ចាប់​តាំង​ពី​អង់​គ្លេស ​បាន​ប្រគល់​អធិប​តេយ្យ​ភាព​របស់​ក្រុង​ហុង​កុង​ទៅ​ចិន​វិញ​ក្នុង​ឆ្នាំ១៩​៩៧ ​ហើយ​គឺ​ជា​ជំហរចុង​ក្រោយ​បង្អស់​នៃ​បង្ក្រាប​ការ​ទាម​ទារ​ឯក​រាជ្យ​ ដែល​បង្ក​ឱ្យ​ក្រុង​ប៉េ​កាំង​ខឹង​យ៉ាង​ខ្លាំង។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ការិយាល័យ​កិច្ច​ការ​បរ​ទេស​របស់​អង់​គ្លេស​បាន​និយាយ​ថា៖«​យើង​កត់​សម្គាល់​ដោយ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ផែន​ការ​ហាម​ប្រាម​ទៅ​លើ​ការ​បន្ត​កិច្ចប្រ​តិបត្តិការ​របស់​គណ​បក្ស​ HongKong National Party»។

សេច​ក្ដី​ថ្លែង​ការណ៍​នោះ​ បាន​បន្ថែម​ថា«អង់​គ្លេស ​មិន​គាំទ្រ​ឯក​រាជ្យ​ភាព​ហុង​កុង​ទេ ​ប៉ុន្តែ​កម្រិត​ស្វ័យ​ភាព​ខ្ពស់​របស់​ក្រុង​ហុង​កុង​ សិទ្ធិ​ និង​​សេរី​ភាព គឺ​ជា​កត្តា​សំខាន់​របស់​ហុង​កុង ​គឺ​ថា​កត្តា​យ៉ាង​សំខាន់​ទាំងអស់នោះគួរ​តែត្រូវ​​គោរព​ឲ្យ​បាន​ពេញ​លេញ»៕ SN