ក្រុង​បេរូតៈ​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ បាន​ព្រមាន​បណ្តា​ប្រទេស​អ៊ឺរ៉ុប​មួយ​ចំនួន​កាល​ពី​ថ្ងៃ​អង្គារ​ប្រឆាំង​ការ​ផ្លាស់​ប្តូរ​ក្រុម​ជន​សង្ស័យ​ជី​ហាដ​បរទេស​ចេញ​ពី​គុក​មួយ​ចំនួន​នៅ​ប្រទេស​ស៊ី​រី​ភាគ​ឦ​សាន ​ហែក​ហួរ​ដោយ​សង្គ្រាម​មួយ​នេះ​ទៅ​កាន់​ប្រទេស​អ៊ី​រ៉ាក់​។​

​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មាន​មូល​ដ្ឋាន​នៅ​បុរី​ញូវ​យ៉ក​ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ បណ្តា​ប្រទេស​ខ្លះ​មាន​ក្រុម​អ្នក​ទោស​សំខាន់​ជា​ច្រើន​នៅ​ប្រទេស​ ស៊ី​រី​ កំពុង​ស្វែង​រក​កន្លែង ​ដើម្បី​បញ្ជូន​ពួក​គេ​ឲ្យ​ទៅ​នៅ​តាម​ព្រំ​ដែន​ជំនួស​វិញ​។​

​ការ​ឈ្លាន​ពាន​តំបន់​មួយ​ចំនួន​របស់​តួក​គី​ ដែលបាន​​គ្រប់​គ្រង​ដោយ​កង​កម្លាំង​ឃើដ​ បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​នៅ​អ៊ឺរ៉ុប​អំពី​សក្តា​នុ​ពល​ជុំ​វិញ​ការ​ផ្ទុះ​អំពើ​ហិង្សា​ទ្រង់​ទ្រាយ​ធំ​របស់​សមា​ជិក​​ក្រុម​រដ្ឋ​អ៊ិ​ស្លាម​នោះ​។​

រ​ដ្ឋាភិ​បាល​អ៊ឺរ៉ុប​ជា​ច្រើន​ បាន​ស្ទាក់​ស្ទើរ​ក្នុង​ការ​​ធ្វើ​មាតុ​ភូមិ​និវត្ដន៍​ក្រុម​អ្នក​ទោស​ទាំង​នេះ​ទៅ​កាត់​ទោស​ ហើយ​បាន​ផ្លាស់​ប្តូរ​អ្នក​ទោស​ខ្លះ​រួច​រាល់​ហើយ​ទៅ​កាន់​ប្រទេស​អ៊ី​រ៉ាក់​ដើម្បី​កាត់​ទោស​៕ SK