កាលពីថ្ងៃអាទិត្យ ទី ២៨ មិនានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិបានចរចាជាមួយក្រុងប៉េកាំង សម្រាប់ដំណើរទស្សនកិច្ចទៅកាន់តំបន់ស៊ីនជាំង ដើម្បីមើលពីស្ថានភាពជនជាតិភាគតិចអ៊ុយហ្គ័រ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា៖ «ខ្ញុំសង្ឃឹមថា ប្រទេសចិន នឹងយល់ព្រមនឹងកិច្ចព្រមព្រៀងនេះនាពេលឆាប់ៗ ដើម្បីអនុញ្ញាតឱ្យដំណើរទស្សនកិច្ចរបស់ពួកយើងធ្វើដំណើរដោយគ្មានការដាក់កម្រិតណាមួយ»។
ក្រុមជនជាតិអ៊ុយហ្គួរចំនួន ១ លាននាក់យ៉ាងតិច និងប្រជាជនដែលកាន់សាសនាអ៊ីស្លាមត្រូវបានគេឃុំនៅក្នុងជំរុំនៅតំបន់ស៊ីនជាំង (Xinjiang) ប្រទេសចិន។ នេះបើយោងតាមក្រុមសិទ្ធិមនុស្សអាមេរិក និងអូស្រ្តាលី ដែលបានចោទប្រកាន់អាជ្ញាធរចិនពីបទរំលោភសិទ្ធិមនុស្ស៕