របាយការណ៍​មួយ​របស់​អង្គការ​សហប្រជាជាតិ​បានបង្ហាញ​ពី​ការ​ចោទប្រកាន់​ថា រដ្ឋាភិបាល​យេ​ម៉ែន​បាន​ពី​ការលាង​លុយកខ្វក់ និង​អំពើពុករលួយ​ដែល​ជះឥទ្ធិពល​ទៅ​ប្រជាជន​ក្នុងការទទួលបាន​ស្បៀង​គ្រប់គ្រាន់។

អង្គការសហប្រជាជាតិ បាន​ចោទប្រកាន់​ប្រទេស​នេះ​ចំពោះ​ការលាង​លុយកខ្វក់​ ដោយ​យកប្រាក់​គម្រោង​អភិវឌ្ឍន៍​ និង​ការកសាង​ឡើងវិញ​រប​ស់អា​រ៉ា​ប៊ី-សា​អូ​៊​ឌី​ត ដែល​បាន​តម្កល់​នៅ​ធនាគារកណ្តាល​យេ​ម៉ែន​កាលពី​ឆ្នាំ ២០១៨ ដែលមាន​ទឹកប្រាក់​ប្រមាណ ២ ពាន់​លាន​ដុល្លារ​អាមេរិក។ ការដក​លុយ នោះ​ត្រូវបាន​ចោទប្រកាន់ថា យេ​ម៉ែន​បាន​យកលុយ​គម្រោង​ទៅ​ទ្រទ្រង់​ក្រុម​ហ៊ូ​ធី (Hou-this) ក្នុងការ​ធ្វើសង្គ្រាម។

គួរបញ្ជាក់​ផងដែរ​ថា ក្រុម​ឧទ្ទាមហ៊ូ​ធីជា​ក្រុម​ជម្លោះ​ជាមួយ​អា​រ៉ា​ប៊ី សា​អូ​៊​ឌី​ត។ សង្គ្រាមស៊ីវិល​បានចាប់ផ្តើម​នៅ​ឆ្នាំ ២០១៤ នៅ ពេលដែល​កម្លាំង​ហ៊ូ​ធី​បាន​កាន់កាប់​ទីក្រុង​សាណា​ ប្រទេស​យេ​ម៉ែន។ ទន្ទឹមគ្នា​នេះដែរ​សម្ព័ន្ធ​ភាព​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​ សាអូ​៊​ឌី​ត ​បាន​បើក​ប្រតិបត្តិការ​យោធា​ដោយ​ប្រើការ​វាយប្រហារ​តាមផ្លូវ​អាកាស ​ដើម្បី​ស្តារ​អតីត​រដ្ឋាភិបាល​យេ​ម៉ែន​ឡើងវិញ។

ប្រាក់​ដែល​ប្រទេស​អា​រ៉ា​ប៊ី​ សា​អូ​៊​ឌី​ត បាន​តម្កល់​នៅ​ឆ្នាំ ២០១៨ នោះ​គឺ​សម្រាប់​គម្រោង ផ្តល់​មូលនិធិ​ឥណទាន សម្រាប់​ទិញ​ទំនិញ​ស្បៀង​ដើម្បី​ពង្រឹង​សន្តិសុខ​ស្បៀង និង​ស្ថិរភាពនៅក្នុង​ស្រុក។

អង្គការសហប្រជាជាតិ​បាន​លើកឡើង​ថា ប្រទេស​យេ​ម៉ែន​ អាច​នឹង​ជួបប្រទះ​ភាព​អត់​អាហារ​ជា​ទ្រង់ទ្រាយ​ធំ។ ក្រោយពី​មានការ​ស៊ើបអង្កេត​មក​អង្គការ​សហប្រជាជាតិ​បាន​រកឃើញថា ប្រទេស​យេ​ម៉ែន​ បាន​រំលោភ​លើ​ច្បាប់​ប្តូរប្រាក់​បរទេស។ យេ​ម៉ែនបានរៀបចំ​ទីផ្សារ​ប្តូរប្រាក់​បរទេស និង​បាន​ដក​ប្រាក់​បញ្ញើ​របស់​អារ៉ាប៊ី សាអ៊ូឌីត​ ក្នុង​គម្រោងការ​លាងលុយកខ្វក់​ដែលមាន​ពាណិជ្ជករ​មួយចំនួន​ទទួលបាន​ប្រាក់​ចំនួន ៤២៣ លាន​ដុល្លារ​អាមេរិក។

របាយការណ៍​របស់​ស​ហ​រដ្ឋ​អាមេរិក​បានបង្ហាញ​ថា នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ហ៊ូ​ធី ក្រុម​នេះកំពុង​ប្រមូល​ពន្ធ​និង​ប្រាក់ចំណូល​រដ្ឋ​ផ្សេងទៀត​ដែល​ត្រូវការ​ ដើម្បី​បង់ប្រាក់​ខែ​របស់​រដ្ឋាភិបាល និង​ផ្តល់​សេវាកម្ម​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ។

តាម​ការប៉ាន់ស្មាន​ក្រុម​ហ៊ូ​ធី បាន​បង្វែរ​លុយ​យ៉ាងហោចណាស់ ១,៨ ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៩ គឺជា​ចំណែក​ដែល​ត្រូវបាន ប្រើ​ដើម្បី​ផ្តល់​ថវិកា​ដល់​ការធ្វើ​សង្គ្រាម​របស់​ពួកគេ។ មកដល់ពេលនេះ​រដ្ឋាភិ​បាល​យេ​ម៉ែន និង​ក្រុម​ហ៊ូ​ធី​មិនទាន់មាន​ការឆ្លើយតប​ទៅលើ​ការ​ចោទ​ប្រកាន់​នេះ​នៅឡើយ​ទេ។

របាយការណ៍​នេះ​ពណ៌នា​ថា ក្រុម​ហ៊ូ​ធី និង​រដ្ឋាភិបាល​យេ​ម៉ែន ហាក់ដូចជា​ព្រងើយកន្ដើយ​ចំពោះ​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​នៃ​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ទៅលើ​ប្រជាជន​របស់ខ្លួន​ខណៈ​កំពុង​បន្ត​បង្វែរ​ធនធានសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រទេស។ របាយការណ៍​ក៏បាន​បង្ហាញ​បន្ថែមថា​មានការ​កើនឡើង​នូវ​ភ័ស្តុតាង​ដែលថា​មាន​បុគ្គល និង​អង្គភាព​នានា​នៅក្នុង​ប្រទេស​អុ​ី​រ៉ង់​ផ្គត់ផ្គង់​អាវុធ និង​គ្រឿងបន្លាស់​ទៅ​ក្រុម​ហ៊ូ​ធី។

សង្គ្រាម​រយៈពេល ៦ ឆ្នាំ​រវាង​សម្ព័ន្ធមិត្ត​អារ៉ាប់​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក និង​ក្រុម​ហ៊ូ​ធី ដែល​គាំទ្រ​ដោយ​អ៊ី​រ៉ង់​បាន​ក្លាយជា​គ្រោះ​មហន្តរាយ​សម្រាប់​ប្រទេស​នេះ។ សង្គ្រាម​នេះ​បានសម្លាប់​មនុស្ស​ជាង ១១២ ០០០ នាក់ ​ដែល​នាំ​ប្រទេស​នេះ​ស្ថិតក្នុង​សភាព​គ្រោះថ្នាក់។

ភាពអត់ឃ្លាន​បានចាប់ផ្តើម​ជាមួយនឹង​ការដណ្តើម​កាន់កាប់​ភាគ​ខាងជើង​ប្រទេស​យេ​ម៉ែន​ នៅ​ឆ្នាំ ២០១៤ ជា​កន្លែង​ដែល​ប្រជាជន​យេ​ម៉ែន​ភាគច្រើន​រស់នៅ​ដែល​បាន​ជំរុញ​យុទ្ធនាការ​អាកាស​ ដែល​បំផ្លិចបំផ្លាញ​ដោយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី សា​អូ​៊​ឌី​ត​ ក្នុង​គោលបំណង​ស្តារ​រដ្ឋាភិបាល​ឡើងវិញ៕