ក្រុងវ៉ាស៊ីនតោនៈ រាជទាយាទ​រាជាធិបតេយ្យ​ត្រូវបាន​ទម្លាក់​ពី​រាជបល្ល័ង្ក​របស់​ប្រទេស​អ៊ីរ៉ង់​បាន​ព្យាករ​កាលពី​ថ្ងៃ​ពុធ​ថា របប​អ៊ីរ៉ង់​បច្ចុប្បន្ន​នឹង​ដួលរលំ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ហើយ​ព្រះអង្គ​បាន​ស្នើឲ្យ​ប្រទេស​មហាអំណាច​លោកខាងលិច មិន​ត្រូវ​ចរចា​ជាមួយ​របប​នេះ​ជាដាច់ខាត​។

ព្រះអង្គម្ចាស់​រីហ្សា ប៉ាហ៍ឡាវី បាន​មាន​ព្រះរាជបន្ទូល​ថា ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ដែល​បាន​ផ្ទុះឡើង​កាលពី​ខែវិច្ឆិកា និង​បាន​ផ្ទុះ​ម្តងទៀត​នៅ​ខែ​នេះ ក្រោយពី​ឧប្បត្តិហេតុ​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​អ៊ុយក្រែន​ ១ ​គ្រឿង ដោយ​បាន​រំឭក​ព្រះអង្គ​អំពី​ការបះបោរ​ដែល​បាន​ទម្លាក់​ព្រះបិតា​របស់​ព្រះអង្គ​កាលពី​ដើម​ឆ្នាំ​ ១៩៧៩​។

លោក ហាស្សាន រូហានី ចុះហត្ថលេខា​ក្នុង​សៀវភៅ​ឈ្មោះ​ជនរងគ្រោះ​។ AFP

អតីត​ព្រះមហាក្សត្រ​អង្គ​នេះ​បាន​មាន​ព្រះរាជបន្ទូល​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ដែល​ព្រះអង្គ​បាន​គង់​ក្នុង​នាម​ជា​អ្នកនិរទេស​ខ្លួន​ថា​៖ «​វា​គ្រាន់តែ​ជា​ពេលវេលា​បញ្ហា​មួយ​សម្រាប់​ប្រទេស​អ៊ីរ៉ង់​ដែល​នឹង​ឈានដល់​ការឡើង​កម្តៅ​ដល់​កម្រិត​ខ្ពស់​ចុងក្រោយ​របស់​ខ្លួន ខ្ញុំ​គិតថា យើង​គឺ​ស្ថិតនៅ​ក្នុង​កម្រិត​នោះ​ហើយ​»​។

ព្រះអង្គ​បាន​មាន​ព្រះរាជ​បន្ទូល​ថា​៖ «​បញ្ហា​នេះ​បាន​កើតឡើង​អស់​ជាច្រើន​សប្តាហ៍​ ឬ​ជាច្រើន​ខែ​ដែល​នឹង​ឈានដល់​ការដួលរលំ​ចុងក្រោយ វា​មិន​ខុសគ្នា​ទៅនឹង​ការតវ៉ា​រយៈពេល​ ៣ ​ខែ​កាលពី​ឆ្នាំ​ ១៩៧៨ នៅមុន​ការធ្វើ​បដិវត្តន៍​ទម្លាក់​បិតា​របស់​ព្រះអង្គ​នោះទេ​»​។

ខណៈ​ក្រុម​សកម្មជន​ត្រូវបាន​គេ​និរទេស​ខ្លួន​បាន​ព្យាករ​ថា ហាស្សាន រូហានី នឹង​ដួលរលំ​នៅពេល​ខាង​មុខ​នេះ ព្រះអង្គ​ម្ចាស់​ប៉ាហ៍ឡាវី បាន​មាន​ព្រះរាជបន្ទូល​ថា ប្រជាជន​អ៊ីរ៉ង់​អាច «​នឹង​ឆក់​យក​ឱកាស សម្រាប់​លើកដំបូង​នៅក្នុង​រយៈពេល​ ៤០ ​ឆ្នាំ​ មក​បញ្ចេញ​កំហឹង​នៅពេល​នេះ​៕ SK