កាលពីថ្ងៃចន្ទ ទី ១៩ មេសា អតីតមេដឹកនាំអង្គការសហប្រជាជាតិ (អសប) បានទទូចដល់មេដឹកនាំអង្គការនេះបច្ចុប្បន្នចូលរួមដោយផ្ទាល់ជាមួយយោធាមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការកើនឡើងនៃអំពើហិង្សាក្រោយរដ្ឋប្រហារ និងបាននិយាយថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មិនគួរបោះបង់ចោលភាពចលាចលនេះ ដែលជាបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាឡើយ។
អតីតមេដឹកនាំអង្គការសហប្រជាជាតិលោក Ban Ki-moon បាននិយាយថា៖ «ដោយមើលឃើញពីភាពធ្ងន់ធ្ងរ និងបន្ទាន់នៃស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ខ្ញុំជឿជាក់ថា អគ្គលេខាធិការខ្លួនឯងគួរតែចូលរួមដោយផ្ទាល់ជាមួយយោធាមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការកើនឡើងនៃអំពើហិង្សា»។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃទី ១៩ មេសាថា ការឆ្លើយតបជាអន្តរជាតិដ៏រឹងមាំដែលផ្អែកលើការខិតខំប្រឹងប្រែងក្នុងតំបន់ដែលត្រូវការជាចាំបាច់ដោយជំរុញឱ្យតួអង្គក្នុងតំបន់ប្រើឥទ្ធិពលរបស់ពួកគេ ដើម្បីការពារបន្ថែមទៀត។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិក ១០ ប្រទេសបាននិងកំពុងព្យាយាមស្វែងរកដំណោះស្រាយដល់សមាជិកប្រទេសមីយ៉ាន់ម៉ា។ មេដឹកនាំរបបយោធាលោក Min Aung Hlaing នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ីនាថ្ងៃទី ២៤ ខែមេសា៕