ក្រុងបាងកកៈ លោកឧត្តមសេនីយ៍ឯក SukhunPrommayon មិនបានបញ្ជាក់អះអាងឈ្មោះរបស់លោកជាអ្នកជំនាញលើការកែទម្រង់ប៉ូលិសនោះទេ ប៉ុន្តែលោកជាអនុប្រធានការិយាល័យប៉ូលិសក្រុង ជឿជាក់ថា លោកមានចំណេះដឹងច្រើន ដើម្បីចូលរួមចំណែកលើបញ្ហានេះ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកឧត្តមសេនីយ៍ មិនគាំទ្រដល់ការកែប្រែខ្លះ ដែលនាំឲ្យកាត់បន្ថយអំណាចប៉ូលិសទេ គឺថាលោកចង់ជំរុញមានអ្វីដែលលោកហៅថា គំរូ «ប៉ូលិស 4.0»។
លោកឧត្តមសេនីយ៍ Sukhun បានថ្លែងប្រាប់កាសែតបាងកកប៉ុស្តិ៍ថា៖ «ប៉ូលិសក្រុងចាំបាច់ត្រូវតែធ្វើការនៅក្នុងទិសដៅដូចគ្នាជា«ប្រទេស ថៃ 4.0» ដោយលោកបាននិយាយយោងដល់គោលនយោបាយរបស់ប្រទេស ដើម្បីនាំប្រទេស ថៃ ឆ្ពោះទៅរកបដិវត្តន៍ឧស្សាហកម្មទី៤ ដែលបានផ្តោតជាពិសេសទៅលើបច្ចេកវិទ្យា និងសេវាផ្សេងៗមានកម្រិតខ្ពស់។
ធាតុផ្សំសំខាន់ៗនៃប្រទេស ថៃ 4.0 បច្ចុច្បន្នត្រូវបានដាក់បញ្ចូលទៅក្នុង «អំពើឧក្រិដ្ឋកម្ម» គឺ Software កុំព្យូទ័រថ្មីដែលលោកឧត្តមសេនីយ៍ Sukhun និងក្រុមរបស់លោកបង្កើតឡើង ដើម្បីផ្តល់បច្ចេកទេសទំនើបដល់កងកម្លាំងប៉ូលិស៕ BKP/PSA