កាលពីថ្ងៃពុធ ទី ៣ មីនា អភិបាលក្រុងញូវយ៉ក លោក Andrew Cuomo បាននិយាយថា លោកនឹងមិនលាលែងពីតំណែងទេ ទោះជាមានការចោទប្រកាន់ពីបទបំពានផ្លូវភេទក៏ដោយ។
លោក Cuomo បានធ្វើការសុំទោសហើយបាននិយាយថា សកម្មភាពរបស់លោកគឺដោយអចេតនាប៉ុណ្ណោះ។
លោកបានលើកឡើងពីការលាលែងពីតំណែងរបស់លោកថា លោកនឹងមិនចុះចេញពីតំណែងទេ។
លោកបាននិយាយទៀតថា៖ «ខ្ញុំមិនត្រូវបានជ្រើសតាំងដោយអ្នកនយោបាយទេ ខ្ញុំត្រូវបានជ្រើសរើសដោយប្រជាជននៃរដ្ឋញូវយ៉ក»។
អគ្គរដ្ឋអាជ្ញាទីក្រុងញូវយ៉កលោក Letitia James កំពុងស៊ើបអង្កេតការចោទប្រកាន់នេះ ហើយលោក Cuomo ក៏ព្រមសហការជាមួយនឹងការស៊ើបអង្កេតលើបញ្ហានេះផងដែរ៕