បុរីញូវ​យ៉កៈ ​ប្រធានា​ធិបតី​ប៉ាឡេ​ស្ទីន​លោក ​ម៉ាមុដ ​អាបាស ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​អំពាវ​នាវ​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​ឲ្យ​កោះ​ប្រជុំ​ជា​អន្តរជាតិ​ ដើម្បី​នាំ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​រដ្ឋ​បា​ឡេ​ស្ទីន​មួយ​នៅ​ក្នុង​ព្រំដែន​ឆ្នាំ ​១៩៦៧​។​

លោក​បា​ន​ថ្លែង​ថា៖​ «​​​​យើង​អំពា​វ​នា​វ​​ឲ្យមានការកោះហៅ​​រៀប​ចំ​ស​ន្និសីទ​សន្តិភាព​អន្តរជាតិ​​ ត្រឹមពាក់​កណ្តាល​ឆ្នាំ​ ២០១៨ ដោយ​ផ្អែក​ទៅលើ​​​ច្បា​ប់អន្តរជា​តិ​ ​និង​សេចក្តី​​សម្រេច​របស់ ​អ​.ស​.ប. ដែលមានការ​ពាក់​ព័ន្ធ​ ​ដោយមានការចូលរួម​​​ពីអន្តរជាតិ​ និង​រួមមា​ន​​ភាគ​​​ទាំងពីរ​​ និង​អ្នកគាំទ្រ​នៅ​ក្នុង​តំបន់​ និង​អន្តរជា​តិផ​ងដែរនោះ​។

លោក​បាន​បញ្ជាក់​ថា ​លទ្ធផល​នៃ​សន្និ​សីទ​នេះ ​គួរ​តែ​ជា​ការ​ទទួល​ស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទីន ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ អ.ស.ប.​។ ​

លោក​ប្រធានា​ធិបតី​ប៉ាឡេស្ទីន ​ក៏​បាន​សម្តែង​ក្តី​សង្ឃឹម​ថា ​សន្និ​សីទ​នេះ​នឹង​នាំ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​​​​​ទៅ​វិញ​ទៅ​មក​រវាង​រដ្ឋ​ប៉ា​ឡេស្ទីន ​និង​រដ្ឋ​អ៊ីស្រា​អែល ​ដោយ​ផ្អែក​លើ​ព្រំដែន​ ឆ្នាំ​១៩៦៧៕PSA