រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានផ្លាស់ទីនាវាដឹកយន្តហោះចម្បាំងចេញពីឈូងសមុទ្រដែលជាសញ្ញាណនៃការបន្ធូរបន្ថយភាពតានតឹងជាមួយអ៊ីរ៉ង់ដែលបន្សល់ពីអាណត្តិមុន។
អ្នកនាំពាក្យមន្ទីរ Pentagon លោក John Kirby បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមកប៉ាល់ USS Nimitz បានធ្វើដំណើរចេញពីបញ្ជាការដ្ឋានយោធាសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាទៅកាន់ទីបញ្ជាការនាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកវិញ៕