អាមេរិក-រុស្ស៊ី កំពុង​រៀបចំកិច្ចប្រជុំកំពូលមួយ ​រវាង​ប្រធានាធិបតីអាមេរិក​​លោក ចូ បៃ​ដិន​ និង​ប្រធានាធិប​តីរុស្ស៊ី វ្លា​ឌីមៀ​រ ពូទីន នៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីស នៅ​ខែ​ក្រោយ​។

បច្ចុប្បន្ន​មន្ត្រី​ខាង​អាមេរិក កំពុង​ជួប​ប្រជុំ​ជា​មួយ​នឹងភាគី​ខាង​រុស្ស៊ី​នៅ​​ទីក្រុងហ្សឺណែវ​ ប្រទេស​ស្វ៊ីស ​ដើម្បី​​ធ្វើ​សេចក្ដី​សម្រេច​លើក​ចុង​ក្រោ​យ​នៃ​ការ​ជ្រើ​ស​រើស​យក​ប្រទេស​ម្ចាស់​ផ្ទះ នៃ​កិច្ច​ប្រជុំ​កំពូល​នេះ។​ ព័ត៌មាន​ជា​បឋម​ ទីក្រុងហ្សឺណែវ​ត្រូវបានគេរំពឹងថា​ នឹងក្លាយជា​ជម្រើស​អតិភាព​ក្នុង​ការ​ជួប​ប្រជុំ​ផ្ទាល់​ដំបូង​រវាង​លោក ចូ បៃ​ដិន​ និង​លោក វ្លា​ឌីមៀ​រ ពូទីន។

សម្រាប់​ការ​បរិចេ្ឆទ​ អាមេរិក និងរុស្ស៊ីកំពុងសម្លឹ​ងមើលថ្ងៃទី ១៥-១៦ ខែមិថុនា សម្រាប់​ការ​កិច្ច​ប្រជុំកំ​ពូលនេះ​។​ សេចក្តីប្រកាសជាផ្លូវការមួយ ត្រូវបាន​គេរំពឹងថា​នឹងចេញ​ផ្សាយ​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។​

រដ្ឋបាលលោក Biden បានអំពាវនាវ​ឱ្យមានកិច្ចប្រជុំកំពូល​កាលពីខែមុន ក្រោយ​ពេល​​ប្រទេស​រុស្ស៊ី​ បាន​ធ្វើ​សកម្មភាព​យោធា​ជាច្រើន ​ដូចជា​ការប្រមូលផ្តុំកងទ័ពជាបណ្តោះអាសន្ន​នៅ​តាម​ព្រំដែន​អ៊ុយក្រែន​ ការ​វាយលុក​​គេហទំព័រ SolarWinds របាយការណ៍​ស្ដីពី​ការ​ផ្ដល់​ប្រាក់រង្វាន់លើក​ទឹក​ចិត្ត​កង​ទ័ពអាមេរិក​នៅ​អាហ្វហ្គានី​ស្ថាន​ និងការបំ​ពុលនិង​ការចាប់ដាក់គុកមេ​ដឹកនាំក្រុមប្រឆាំងលោក ​Alexei Navalny ជាដើម៕