ក្រុងឌូបៃៈ អារ៉ាប់​រួម ជា​អ្នក-ដើរតួ​សំខាន់​មួយ​នៅក្នុង​ក្រុមចម្រុះ​ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​ហ៊ូធី​កាល​ពី​ថ្ងៃ​ចន្ទ បាន​ព្រមាន​ឲ្យ​ក្រុម​អ្នក​បះបោរ​ដក​ចេញ​ពី​កំពង់ផែ Ho deida ដោយ​គ្មាន​លក្ខខណ្ឌ ក្រោយ​ពី​កិច្ច​ប្រឹង​ប្រែង​ស្វែងរក​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ​បាន​បរាជ័យ​នោះ។

រដ្ឋមន្ត្រីការបរទេស​អារ៉ាប់​រួម​លោក Anwar Gargash បាន​ថ្លែង​ប្រាប់​សន្និសីទ​កាសែត​នៅ​ក្នុង​ក្រុង​ឌូបៃ​ថា៖ «មិន​អាច​មាន​លក្ខខណ្ឌ​ណាមួយ ព្រម​ព្រៀង ដក​ចេញ​ឡើយ»។

ប្រសិនបើ​ក្រុម​ឧទ្ទាម ចង់​កំណត់​លក្ខខណ្ឌ ពួកគេ​ត្រូវ​គិតដល់​បញ្ហា​នោះ ១ ឆ្នាំ​កន្លងទៅ ឥឡូវនេះ​មិន​មែន​ជា​ពេល​វេលា​ដែល​នឹង​ត្រូវ​ធ្វើការ​ចរចា​នោះ​ទេ។

ក្រុម​ឧទ្ទាម​ហូ​ធី បាន​គ្រប់គ្រង​កំពង់ផែ Hodeida ជា​ចំណុច​សម្រាប់​ដឹក​ជំនួយ ចូល ចាប់​តាំង​ពី​ឆ្នាំ ២០១៤ នៅ​ពេល​ពួកគេ បាន​បណ្តេញ​រដ្ឋាភិបាល​ចេញ​ពី​ក្រុង​សាណា និង​បាន​កាន់​កាប់​ប្រទេស​មួយ​ភាគ​ធំ​នោះ៕