ក្រុងហ្ស៊េរុយសាឡិមៈ កាលពីថ្ងៃសៅរ អ៊ីស្រាអែល បានស្វាគមន៍អូស្ត្រាលី ដែលទទួលស្គាល់ក្រុងហ្ស៊េរុយសាឡិមភាគខាងលិចជារដ្ឋធានីរបស់អ៊ីស្រាអែលថាជាជំហានមួយក្នុងទិសដៅដ៏ត្រឹមត្រូវ ថ្វីបើក្រុងកង់បេរ៉ា មិនទាន់រើស្ថានទូតរបស់ខ្លួនទៅកាន់ក្រុងនេះក្តី។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrisonបានប្រកាសកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលរបស់លោក កំពុងតាមដានការដឹកនាំរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងការទទួលស្គាល់ក្រុងនេះ ជារដ្ឋធានីរបស់អ៊ីស្រាអែល។
ប៉ុន្តែមិនដូចអាមេរិកទេ លោកបានថ្លែងថា ក្រុងកង់បេរ៉ា មិនរើស្ថានទូតរបស់ខ្លួននៅក្រុងតែលអាវីវទៅកាន់ក្រុងហ្ស៊េរុយសាឡិម រហូតដល់អ៊ីស្រា អែល និងប៉ាឡេស្ទីន ឈានដល់ការដោះស្រាយមួយដោយសន្តិវិធី។
នៅពេលជាមួយគ្នានោះ លោក Morrison បានថ្លែងថា អូស្រ្តាលី នឹងបង្កើតការិយាល័យការពារ និងពាណិជ្ជមួយនៅក្នុងភាគខាងលិចនៃក្រុងនេះ៕ PSA