កាលពី​ថ្ងៃ​សៅរ៍ ទី ១ ឧសភា​នេះ មន្ត្រី​រដ្ឋាភិបាល​អូស្ត្រាលី​ប្រកាស​ហាមឃាត់​ពលរដ្ឋ​ដែល​នៅ​ប្រទេស​ឥណ្ឌា​ក្នុង​រយៈពេល ១៤ ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ថា ពួកគេ​មាន​ផែនការ​វិល​ត្រឡប់មក​អូស្ត្រាលី​វិញ។ អ្នក​ដែល​មិន​គោរព​វិធានការ​នេះ​នឹង​ប្រឈម​នឹង​ការពិន័យ និង​ជាប់​ពន្ធនាគារ។

វិធានការ​នេះ​ជា​ការរឹតបន្តឹង​លើក​ទី ១ ហើយ​ដែល​ប្រទេស​អូស្ត្រាលី​បាន​ដាក់ឱ្យ​ក្លាយជា​បទល្មើស​ព្រហ្មទណ្ឌ​សម្រាប់​ពលរដ្ឋ​របស់ខ្លួន​ក្នុង​ការវិលត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អូស្ត្រាលី​លោក Greg Hunt បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ការរឹតត្បិត​នេះ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី ៣ ខែឧសភា ហើយ​បើ​រំលោភ​លើ​បម្រាម​នេះ​អាច​ធ្វើឱ្យ​មាន​ការដាក់​ទោស​ទៅ​ជន​ស៊ីវិល និង​ការជាប់​ពន្ធនាគារ​រហូត​ដល់ ៥ ឆ្នាំ។ រដ្ឋាភិបាល​អូស្ត្រាលី​នឹង​ពិចារណា​ឡើងវិញ​នូវ​ការរឹតត្បិត​នានា​នៅ​ថ្ងៃទី ១៥ ខែឧសភា៕