ក្រុងខារទុំៈ ហ្វូងមនុស្ស​ដែល​មាន​ទឹកចិត្ត​សប្បាយ​រីករាយ​បាន​ឡើង​ទៅតាម​ដងផ្លូវ​នានា​កាលពី​ថ្ងៃ​សៅរ៍ ខណៈ​ក្រុម​ឧត្តមសេនីយ៍ និង​ក្រុម​មេដឹកនាំ​តវ៉ា​បាន​ចុះកិច្ចព្រមព្រៀង​មួយ​ជា​ប្រវត្តិសាស្ត្រ​ដែល​បើកផ្លូវ​ឲ្យ​ស៊ីវិល​គ្រប់គ្រង​ប្រទេស​វិញ​នោះ​។

ប្រជាជន​រាប់ពាន់​នាក់​ដែល​មាន​ក្តីសប្បាយ​រីករាយ​បាន​ជួបជុំគ្នា​នៅ​ជុំវិញ​សាល​មិត្តភាព​នៅក្បែរ​ទន្លេ​នីល ជាទី​ដែល​ឯកសារ​ជាច្រើន​ដែល​គ្របដណ្តប់​ការផ្ទេរអំណាច​រយៈពេល​ ៣៩ ​ខែ​របស់​ប្រទេស​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​។

Saba Mohammed ជា​ស្ត្រី​មាន​វ័យ​ ៣៧ ​ឆ្នាំ​ដែល​គ្រវី​ទង់ជាតិ​ប្លាស្ទិក​មួយ​បាន​និយាយ​ថា​៖ «​នេះ​គឺជា​ការ​ប្រារព្ធ​ពិធី​ដ៏ធំ​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​បានឃើញ​ទេ​»​។

ប៉ុន្មាន​នាទី​មុន​នេះ​កិច្ចព្រមព្រៀង​នោះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក Mohamed Hamdan Daglo អនុប្រធាន​ក្រុមប្រឹក្សា​យោធា និង​លោក Ahmed al-Rabie ដែល​តំណាង​ឲ្យ​សម្ព័ន្ធមិត្ត​ដើម្បី​សេរីភាព​។

ក្រុម​ប្រមុខរដ្ឋ​នាយករដ្ឋមន្ត្រី​ និង​អ្នក​មុខ​អ្នកការ​មកពី​ប្រទេស​ជាច្រើន​ក្នុង​នោះ​មាន​នាយករដ្ឋមន្ត្រី​អេត្យូ​ពី​លោក​ Abiy Ahmed និង​នាយក​រដ្ឋមន្ត្រី​អេហ្ស៊ីប​លោក Mustafa Madbuli បាន​ចូលរួម​ពិធី​ចុះហត្ថលេខា​នោះ​៕ PSA