ក្រុងអ៊ីស្តង់ប៊ុលៈ លោកប្រធានាធិបតីតួកគី រេសិប តៃយីប អេរដូហ្គែន បានថ្លែងកាលពីថ្ងៃអាទិត្យថាប្រទេសតួកគី បានក្លាយជាប្រទេសទី៣ ដែលបង្កើតវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ បន្ទាប់ពីអាមេរិក និងចិន។ នេះបើយោងតាមអង្គការសុខភាពពិភពលោក។
លោក អេរដូហ្គែន បានថ្លែងនៅឯពិធីបបើសម្ពោធមជ្ឈមណ្ឌល TUBITAK Excellence ថា៖ «កម្មវិធីជំងឺកូវីដ ១៩ របស់តួកគីដែលត្រូវបានបង្កើតឡើងដោយ TUBITAK (ក្រុមប្រឹក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់តួកគី) បច្ចុប្បន្ននេះកំពុងធ្វើការទៅលើការបង្កើតវ៉ាក់សាំង ៨ ប្រភេទ និងគម្រោងផលិតឱសថ ១០ ប្រភេទខុសៗគ្នា»។
មេដឹកនាំតួកគីរូបនេះបានថ្លែងបន្ថែមថា៖ «ដោយមានកិច្ចសហការជាមួយរដ្ឋនិងវិស័យឯកជន និងសាកលវិទ្យាល័យនានាប្រទេសតួកគី មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងការបង្កើតវ៉ាក់សាំង និងថ្នាំប្រឆាំងជំងឺកូវីដ ១៩»។
លោក អេរដូហ្គែន បានកត់សម្គាល់ថាបេក្ខជនវ៉ាក់សាំង ២ រូបបានធ្វើតេស្តទៅលើសត្វប្រកបដោយជោគជ័យ និងម្នាក់ក្នុងចំណោមពួកគេបានទទួលការយល់ព្រមឲ្យបន្តពិសោធន៍ទៅលើមនុស្ស។
យោងតាមទិន្នន័យផ្លូវការចុងក្រោយនេះបានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ ១៩ សរុបនៅក្នុងប្រទេសតួកគី បានកើនឡើងរហូតដលើ ១២៩ ៦២២ នាក់ កាលពីថ្ងៃសៅរ៍ ដោយមានជំនួនអ្នកស្លាប់ ៥ ៨២៩ នាក់៕ Xinhua/PSA