អ៊ូហ្គាឌូហ្គោ៖ អង្គការសហប្រជាជាតិ និងកាកបាទក្រហមបានថ្លែងកាលពីថ្ងៃចន្ទថា អំពើហិង្សារបស់ក្រុមជីហាដនៅក្នុងប្រទេសបួគីណាហ្វាសូ បានបង្ខំឲ្យមនុស្សជិត ៣០ មុឺននាក់ រត់ភៀសខ្លួន ចេញពីផ្ទះសំបែងរបស់ពួកគេ ហើយបានរារាំងមនុស្សជិតមួយលានកន្លះ មិនឲ្យចូលទៅកាន់មន្ទីរពេទ្យ។
ប្រទេសស្ថិតនៅក្រោមអតីតអាណានិគមបារាំងមួយនេះ ដែលស្ថិតនៅក្នុងជួរចំណោមបណ្តាប្រទេសក្រីក្រជាងគេបំផុតរបស់ពិភពលោក គឺប្រទេស បួគីណាហ្វាសូ បានកំពុងប្រយុទ្ធប្រឆាំងជាមួយក្រុមយុទ្ធជនសកម្មប្រយុទ្ធអ៊ិស្លាម ចាប់តាំងពីឆ្នាំ ២០១៥ មកម៉្លេះ។
យោងតាមចំនួនសរុបដែលបានធ្វើឡើងដោយ AFP បានឲ្យដឹងថា អំពើហិង្សាបានរាលដាលចេញពីប្រទេសម៉ាលីដែលនៅក្បែរខាង ដោយបានចាប់ផ្តើមនៅប្រទេសម៉ាលីភាគខាងជើង នៅមុនការរីកធំឡើងទៅកាន់ភាគខាងកើត។ ចាប់តាំងពីឆ្នាំ ២០១៥ មនុស្សជាង ៥០០ នាក់បានស្លាប់ នៅក្នុងការវាយប្រហារជាច្រើនលើក ដែលបានបង្កឲ្យអំពើហិង្សាកាន់តែខ្លាំងឡើងនោះ។
ការិយាល័យរបស់អង្គការសហប្រជាជាតិ ដើម្បីការសម្របសម្រួលកិចុ្ចការមនុស្សធម៌បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ជនភៀសខ្លួនជិត ២៨៩,០០០ នាក់ កំំពង់រស់នៅក្នុងទីជម្រកជាច្រើន» ដោយបន្ថែមថា ចំនួនជនភៀសបានកើនឡើងជាងមួយភាគបីនៅក្នុងឆ្នាំនេះ ចាប់ពី ៨២,០០០ នាក់ នៅក្នុងខែមករា៕ SK