ក្រុង​តេ​អេ​រ៉ង់ៈ ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​បាន​ឲ្យដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ តុលា​ការ​អ៊ីរ៉ង់ ​បាន​កាត់​ទោស​ប្រ​ហារ​បុរស​ម្នាក់​ពី​បទ​សម្លាប់​ប៉ូលិស​បី​នាក់​ នៅ​ក្នុង​ខែ​កុម្ភៈ ​នៅ​ក្នុង​អំឡុង​ការ​ប៉ះ​ទង្គិច​នៅ​ក្នុង​​តេ​អេ​រ៉ង់ ​រវាង​កម្លាំង​សន្តិ​សុខ​ និង​សមា​ជិក​នៃ​អ៊ិស្លាម​ Sufi។

លោក​ Mohammad Reza Salas ​ដែល​កើត​នៅ​ក្នុង​ឆ្នាំ​១៩៦៧​ ត្រូវ​បាន​កាត់​ទោស​ពី​បទ​ឃាត​កម្ម​ ​​ក្រោយ​ពី​បើក​រថ​យន្ត​ក្រុង​បំបុក​មន្ត្រី​ប៉ូលិស​មួយ​ក្រុម​ ដោយ​បាន​បណ្តាល​ឲ្យ​ស្លាប់​បី​នាក់។​

សមាជិក​ពីរ​នាក់ ​របស់​ក្រុម​ Basij ជា​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​អ៊ិស្លាម​ ដែល​មាន​ការ​កាតព្វ​កិច្ច​រក្សា​សណ្តាប់​ធ្នាប់​ ក៏​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​នោះ​​ដែរ​៕ PSA