ក្រុងហ្ស៊េរុយសាឡិម៖ ប៉ូលិសអ៊ីស្រាអែល បានឃុំខ្លួនអភិបាលក្រុងហ្ស៊េរុយសាឡិមលោក អាណាម ហ្គីតហ៍ កាលពីថ្ងៃអាទិត្យ ជុំវិញសកម្មភាព «ខុសច្បាប់» ដែលបានប្រព្រឹត្តយ៉ាងតិច ៧ លើក ដែលជាផ្នែកមួយនៃការចាប់ខ្លួនយ៉ាងតិច ១៨ ខែកន្លងមកនេះ។
អ្នកនាំពាក្យប៉ូលិស លោក ម៉ិកគី រូសេនហ្គ្វីលដ៍ បានថ្លែងប្រាប់ AFP ថា៖ «លោក អាណាម ហ្គីតហ៍ ត្រូវបានឃុំខ្លួនជុំវិញសកម្មភាពផ្សព្វផ្សាយកិច្ចការប៉ាឡេស្ទីននៅក្នុងទីក្រុងហ្ស៊េរុយសាឡិម ដែលជាសកម្មភាពខុសច្បាប់»។
មន្ត្រីនៃអាជ្ញាធរប៉ាឡេស្ទីន (PA) ត្រូវបានចាប់ខ្លួនដោយប៉ូលិសអ៊ីស្រាអែល យ៉ាងតិច ៦ លើកកាលពីឆ្នាំ ២០១៩។
រូបភាពវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញលោក អាណាម ហ្គីតហ៍ បានពាក់ស្រោមដៃ និងជក់បារី ត្រូវបានអមដំណើរដោយប៉ូលិសអ៊ីស្រាអែល ចេញពីផ្ទះរបស់លោកនៅក្នុងទីក្រុងហ្ស៊េរុយសាឡិមភាគខាងកើត។
មេធាវីរបស់លោក គឺលោក រ៉ាមី អូដហ៍ម៉ែន បានថ្លែងថា លោក អាណាម ហ្គីតហ៍ ដែលត្រូវបានគេនាំទៅសួរចម្លើយ ហើយត្រូវបានគេឃុំខ្លួនជាលើកដំបូង ដោយសារធ្វើសកម្មភាពជួយប៉ាឡេស្ទីនទាក់ទងនឹងការផ្ទុះវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មីដ៏ចម្លែកនេះ។
សេចក្តីថ្លែងការណ៍ចេញពីអង្គភាពមួយ ដែលបានតំណាងឲ្យក្រុមពលរដ្ឋប៉ាឡេស្ទីនផ្សេងៗនៅក្នុងទីក្រុងហ្ស៊េរុយសាឡិម បានថ្កោលទោសការចាប់ខ្លួននោះ។
សេចក្តីថ្លែងការណ៍បាននិយាយថា សកម្មភាពរបស់អ៊ីស្រាអែល មានគោលបំណងចង់ «បង្កឧបសគ្គដល់សកម្មភាពជាតិប៉ាឡេស្ទីន នៅក្នុងទីក្រុងហ្ស៊េរុយសាឡិម» ដោយបានសង្កត់ធ្ងន់ថា លោក ហ្គីតហ៍ បាន និងកំពុងធ្វើការ ដើម្បីធានាដល់ការរស់នៅរបស់ពលរដ្ឋប៉ាឡេស្ទីននៅក្នុងទីក្រុងនេះ៕ AFP/SK