​ក្រុង​ហ្ស៊េរុយសាឡិមៈ ប្រទេស​អ៊ី​ស្រាអែល​​ បាន​បិទ​​មិន​ឲ្យ​មាន​ប្រជា​ជន​ឆ្លង​កាត់​​ជា​មួយ​តំបន់​ ហ្គាហ្សា កាល​ពី​ថ្ងៃ​អាទិត្យ ​​លើក​លែង​តែ​ករណី​មនុស្ស​ធម៌​ ​បន្ទាប់​ពីមាន​ការ​ប៉ះ​ទង្គិចនៅ​​​ព្រំ​ដែន​កាល​ពី​ចុង​សប្តាហ៍​ ដែល​នេះ​ជា​ការ​រឹត​បន្តឹង​ថ្មី​ៗ​បំផុត​​ទៅ​លើ​តំបន់​ប៉ាឡេស្ទីន​ បើ​ទោះ​បី​ជា​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​ក៏​ដោយ​​។

​ទង្វើ​នេះ​ អាច​នឹង​រារាំង​​ប្រជា​ជន​កាហ្សា​​មិន​ឲ្យ​ធ្វើ​ដំណើរ​​​តាម​រយៈ​ការ​ឆ្លង​កាត់​នេះ​​សម្រាប់​ការ​ឈប់​សម្រាក​​ថ្ងៃ​បុណ្យ​មូស្លីម​ Eid al-Adha នា​​សប្តាហ៍​នេះ​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​ ចាប់​ពី​យប់​ថ្ងៃ​ចន្ទ ​​រហូត​ដល់​យប់​​ថ្ងៃ​ព្រហស្បតិ៍​ ប៉ុន្តែ​មន្រ្តី​អ៊ី​ស្រាអែល​​ មិន​បាន​និយាយ​ថា ​​ការ​បិទ​នេះ​ នឹង​មាន​រយៈ​ពេល​យូរ​ប៉ុ​ណ្ណា​ទេ​។ ​​

Avigdor Lieberman ដែល​ជា​រដ្ឋ​មន្រ្តី​ការ​ពារ​ជាតិ​របស់​ប្រទេស​អ៊ី​ស្រាអែល ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ ​ការ​បិទ​នេះ​គឺ​ដោយ​សារ​​ «​​ឧប្បត្តិហេតុ​ហិង្សា​​នៅ​ព្រំ​ដែន​កាល​ពី​ថ្ងៃ​សុក្រ ​សប្តាហ៍​មុន​»។

ការិយាល័យ​​អាជ្ញា​ធរ​កិច្ច​ការ​ស៊ីវិល​​របស់​ប៉ាឡេស្ទីន នៅ​តំបន់​ហ្គាហ្សា​ ​ក៏​បាន​បញ្ជាក់​ផង​ដែរ​អំពី​ការ​បិទ​នេះ​ ​លើក​លែង​តែ​ករណី​​​ថ្នំា​ពេទ្យ​ ​ហើយ​​ប៉ាឡេ​ស្ទីន ​កំពុង​ស្វែង​រក​ការ​បិទ​វិញ​ចំពោះ​តំបន់​របស់​ខ្លួន។

​ការ​តវ៉ា​និង​ការ​ប៉ះ​​ទង្គិច​នៅ​ព្រំ​ដែន​​កាល​ពី​ថ្ងៃ​សុក្រ ​​​បាន​បណ្តាល​ឲ្យ​ជន​ជាតិប៉ាឡេស្ទីន​​ពីរ​នាក់​ស្លាប់ ​ដោយ​សារ​គ្រាប់​កាំ​ភ្លើង​របស់​អ៊ីស្រាអែល៕ PS