ក្រុងយុាំងហ្គោនៈ អ្នកកាសែត Reuters ពីរនាក់បានឈានដល់ថ្ងៃទី ១០០ នៃការដែលគេឃុំខ្លួននៅក្នុងប្រទេស មីយ៉ាន់ម៉ា នៅថ្ងៃពុធនេះ ខណៈសវនាការមុនកាត់ទោស បានអូសបន្លាយពេលវេលាយ៉ាងយូរ ជុំវិញការចោទប្រកាន់នៅក្រោមច្បាប់សម្ងាត់នៅក្នុងសំណុំរឿង ដែលបានធ្វើឲ្យប៉ះពាល់ដល់ការបញ្ចេញមតិយោបល់របស់ពិភពលោក។
អ្នកកាសែតជាតិ មីយ៉ាន់ម៉ា លោក Wa Lone មានវ័យ៣១ឆ្នាំ និងលោក Kyaw Soe Oo វ័យ ២៧ ឆ្នាំ បានចូលរួមសវនាការកាត់ទោសលើកទី ១១ នៅតុលាការក្រុង យុាំងហ្គោន ដែលអាចធ្វើឲ្យពួកគេជាប់ពន្ធនាគារ រហូតដល់១៤ឆ្នាំ ប្រសិនបើគេទាំងពីរនាក់ ត្រូវបានចោទប្រកាន់ពីបទកាន់កាប់ឯកសារសម្ងាត់ទាំងនោះ។
តុលាការនោះ ត្រូវប្រមូលផ្តុំ ដោយសមាជិកគ្រួសារ ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមអ្នកការទូត ដែលផ្តល់ការគាំទ្ររបស់ពួកគេដល់អ្នកជាប់ឃុំទាំងពីរ ខណៈពួកគេស្តាប់ប្អូនប្រុសរបស់លោក Wa Lone បានធ្វើការការពារដល់បងប្អូនគេនោះ។
លោក Thura Aung បាននិយាយថា៖«គាត់(លោក Wa Lone) គឺជាមនុស្សល្អនៅក្នុងគ្រួសារ និងប្រឹងប្រែងធ្វើការងារណាស់» ដោយបានបន្ថែមទៀតថា បងប្រុសរបស់គេ ជួយមនុស្សច្រើនណាស់ និងបានបង្រៀនក្មេងៗថែមទៀតផង៕ PSA