ខេត្ត​សុងក្លា៖ ​ក្រុម​អ្នក​ដំណើរ​ចំនួន ៧៦ ​នាក់​ ដែល​បាន​មក​ដល់​ព្រះរាជាណា​ចក្រ​ថៃ​កាល​ពី​ថ្ងៃ​ចន្ទ​ មក​ពី​ប្រទេស ​ឥណ្ឌូនេស៊ី​ ជា​ទី​ដែល​ពួក​គេ​បាន​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​សាសនា​មួយ​នៅ​ទីនោះ​ ត្រូវ​បាន​គេ​​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​រដ្ឋ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​នៅ​ក្នុង​ផ្ទះ​តាម​ខេត្ត​-ក្រុង​របស់​ពួក​គេ​រៀងៗ​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​។​

ក្រុម​អ្នក​វិល​ត្រឡប់​មក​វិញ​ បាន​មក​ដល់​តាម​ជើង​ហោះហើរ ​Lion ​Air ​ដែល​បាន​ចុះ​ចត​នៅ​ព្រលាន​យន្តហោះ​ហាតយ៉ៃ​ នៅ​ម៉ោង ​៤ ​ល្ងាច​កាល​ពី​ថ្ងៃ​ចន្ទ​។

ក្រោយ​ពី​បាន​ចុះ​ចត ​យន្ត​ហោះ​នោះ​ត្រូវ​បាន​គេ​សណ្តោង​ទៅ​កាន់​ឈូង​សមុទ្រ​ពិសេស​មួយ​ ហើយ​ក្រុម​អ្នក​ដំណើរ​បាន​ចូល​​ត្រួត​ពិនិត្យ​នៅ​កន្លែង​អន្តោប្រវេសន៍​ និង​ម៉ាស៊ីន​ស្កេន​សុខភាព​ ត្រូវ​បាន​ត្រួត​ពិនិត្យ​ដោយ​ការិយាល័យ​គ្រប់គ្រង​ជំងឺ​ទី ​១២ ​នៅ​ក្នុង​ខេត្ត​សុងក្លា​។​

អាជ្ញាធរ​បាន​ថ្លែង​ថា​ ពលរដ្ឋ​ថៃ​ចំនួន ​១០០ ​នាក់​ ដែល​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ នឹង​វិល​ត្រឡប់​តាម​ជើង​ហោះហើរ​នោះ​នៅ​ថ្ងៃទី ​២៤​ ខែ​មេសា​ បាន​ខកខាន​ ដោយសារ​ត្រួត​ពិនិត្យ​សុខភាព​រក​ជំងឺ​កូវីដ ​១៩ ​នៅ​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ស៊ីការណូហាតតា​ ហើយ​ត្រូវ​បាន​គេ​រារាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស ​ឥណ្ឌូនេស៊ី​។​

ការិយាល័យ​ទំនាក់ទំនង​ និង​គ្រប់គ្រង​ជំងឺ​បាន​ប្រគល់​សិទ្ធិ​ឲ្យ​មន្ត្រី​របស់​ខ្លួន​ ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​សុខភាព​ខេត្ត​ និង​អាជ្ញាធរ​ប្រចាំ​តំបន់​ឲ្យ​ធានា​ថា​ ក្រុម​អ្នក​ធ្វើ​អ្នក​ដំណើរ​ទាំង​នោះ​ត្រូវ​អនុវត្ត​ទៅ​តាម​វិធានការ​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ ​១៩​។​

អគារ ១ ​​ស្ថានីយ​រថភ្លើង​បាន​ត្រូវ​បាន​គេ​រៀបចំ​កន្លែង​ស្នាក់នៅ​សម្រាប់​ក្រុម​អ្នក​វិល​ត្រឡប់​មក​វិញ​ ខណៈ​ពួក​គេ​បាន​រង់ចាំ​ដឹក​ជញ្ជូន​ទៅ​ផ្ទះ​នៅ​តាម​ខេត្ត​៕ BKP/SK