ក្រុង​ណា​ស៊ី​រី​យ៉ាហ៍ៈ ​ក្រុម​អ្នក​តវ៉ា​២​នាក់​ ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ពេល​យប់ ​នៅ​ក្នុង​ប្រទេស​ អ៊ី​រ៉ាក់​ ភាគ​ខាង​ត្បូង​ ជា​ទី​ដែល​ក្រុម​អ្នក​តវ៉ា ​បាន​ចេញ​ធ្វើ​បាតុ​កកម្ម​ជា​ថ្មី​​ ប្រឆាំង​រដ្ឋាភិ​បាល​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ធ្វើ​ឲ្យ​ឡើង​​កំដៅ​កាន់​តែខ្លាំង​ឡើង ដែល​​ក្រុម​អ្នក​នយោ​បាយ ​បាន​ប្រឈម​មុខ​ ​ជា​មួយ​ចលនា​បាតុ​កម្ម​ទ្រង់​ទ្រាយ​ធំ​បំផុត​របស់​ប្រទេស​មួយ​នេះ​អស់​ជា​ច្រើន​ទសវត្សរ៍​។​

​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ១​ ខែ​តុលា​ រដ្ឋ​ធា​នី​អ៊ី​រ៉ាក់​និង​ទី​ក្រុង​នៅ​ភាគ​ខាង​ត្បូង​ភាគ​ច្រើន​ជា​ក្រុម​និកាយ​ស៊ី​អ៊ី​ត​ បាន​ចេញ​ធ្វើ​បាតុ​កម្ម​ទ្រង់​ទ្រាយ​ធំ​ជុំ​វិញ​អំពើ​ពុក​រលួយ​ កា​រ​គ្មាន​ការ​ងា​រធ្វើ​ និង​សេវា​សា​ធារ​ណៈ​ មិន​បាន​ល្អ​ ដែល​បាន​ក្លាយ​ទៅ​ជា​​ការ​​អំពាវ​នាវ​ឲ្យ​មាន​ការ​រុះ​រើ​ប្រព័ន្ធ​គ្រប់​គ្រង​អំណាច​កាន់​តែ​ខ្លាំង​ឡើង​។​

​ក្រុម​មេ​ដឹក​នាំ​កំពូល​ បាន​ទទួល​ស្គាល់​ការ​ទាម​ទារ​ជា​សា​ធារ​ណៈនោះ​​ថា ​ស្រប​ច្បាប់ ​ហើយ​បាន​សន្យា​ចាត់​វិធាន​ការ​ឲ្យ​ក្រុម​អ្នក​តវ៉ា​ស្ងប់​អារម្មណ៍​ នៅ​ក្នុង​នោះ​មាន​ការ​ជំរុញ​ឲ្យ​មាន​តម្លៃ​ពល​កម្ម​ខ្ពស់​ កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​និង​ផ្លាស់​ប្តូរ​តំណែង​គណៈ​រដ្ឋ​មន្ត្រី​ជា​ដើម​។​

​កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រុម​អ្នក​តវ៉ា​នៅ​ទី​ក្រុង​ណា​ស៊ី​រី​យ៉ាហ៍​ភាគ​ខាង​ត្បូង​ បាន​បិទ​ស្ពាន​សំខាន់​ ៥​ កន្លែង​ បិទ​សា​លា​រៀន​ ហើយ​បាន​ដុត​កង់​ឡាន​នៅ​ខាង​ក្រៅ​ការិ​យា​ល័យ​សា​ធា​រណៈ​ដោយ​ការ​ខឹង​សម្បារ​៕ SK