ក្រុង​ហ្សា​ការ​តាៈ មន្ត្រី​ម្នាក់ បាន​ថ្លែងថា អ្នក​មុជទឹក​ឥណ្ឌូនេស៊ី​ម្នាក់​បាន​ស្លាប់ ខណៈ​កំពុង​រុក​រក​បំណែក​សាកសព​ចេញ​ពី​យន្តហោះ​របស់​ក្រុមហ៊ុន LionAir ដែល​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស ១៨៩ នាក់​ស្លាប់​នោះ។

លោក Syachrul Anto មានវ័យ ៤៨ ឆ្នាំ ដែល​បាន​ស្លាប់​កាលពី​ថ្ងៃ​សុក្រ ជា​ផ្នែក​នៃ​ក្រុម​រុករក​បំណែក​សាកសព និង​បំណែក​ពី​យន្តហោះ​ធ្លាក់​នៅ​ក្នុង​សមុទ្រ​ជ្វា​នោះ។

លោក Isswarto ជា​មេបញ្ជាការ​នៃ​កងពល​រុករក និង​ជួយសង្គ្រោះ​កងទ័ព​ជើង​ទឹក​ឥណ្ឌូនេស៊ី បាន​ប្រាប់​កាសែត AFP ថា៖ «Syachrul Anto គឺជា​អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់​ដែល​ចូលរួម​ជាមួយ​ក្រុម​ភ្នាក់ងារ​រុករក និង​ជួយ​សង្គ្រោះ»។

លោក Anto ត្រូវបាន​គេ​ជឿថា បាន​ស្លាប់​ដោយសារ​ថប់ដង្ហើម។ «លោក Anto ត្រូវបាន​គេ​រក​ឃើញ​ដោយ​ក្រុម​រុករក និង​ជួយ​សង្គ្រោះ បាន​សន្លប់​បាត់​ស្មារតី។ លោក​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ក្រុម​គ្រូពេទ្យ បន្ទាប់​មក​លោក​បាន​ដឹង​ខ្លួន​ឡើង​វិញ យើង​ក៏បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ប៉ុន្តែ​លោក​បាន​ស្លាប់​នៅ​ទីនោះ»។

លោក Muhammad Syaugi ប្រធាន​ភ្នាក់ងារ​រុករក និង​ជួយសង្គ្រោះ​ឥណ្ឌូនេស៊ី បាន​ថ្លែង​នៅឯ​សន្និសីទ​កាសែត​ថា៖ «ពួក​យើង​មាន​សម្ភារ​គ្រប់គ្រាន់​ទាំង​អស់ ទោះបី​ជា​ព្រះ​ជាម្ចាស់​នឹង​មិន​ជួយ​ពួក​យើង​ក្តី»។

លោក SyachrulAnto ធ្លាប់ធ្វើ​ការងារ​នៅ​ក្រុង Palu ដែល​បាន​រង​ការ​វាយ​ប្រហារ​ពី​រញ្ជួយ​ដី និង​រលក​ស៊ូណាមិ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ៕