កាល​ពីថ្ងៃពុធ ​ទី ១៧ ​កុម្ភៈ​ អ្នក​រាយការ​ណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​បាន​ប្រកាស​ពី​សក្តានុពល​ដែល​អំពើហឹង្សា​អាចកើន​មាន​ឡើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ខណៈ​ដែល​អ្នកស្រី​ Aung San Suu Kyi ​ត្រូវបាន​រង​ការចោទ​ប្រកាន់ថ្មី​។

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​មីយ៉ាន់ម៉ា​លោក ​Tom Andrews បាន​និយាយនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «ខ្ញុំ​បារម្ភថា​ថ្ងៃទី ​១៧ កុម្ភៈ​ អាច​មាន​អំពើហឹង្សា​កើតមាន​ឡើ់ងជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា»។

លោក​បាន​និយាយ​បន្តថា​ លោកបាន​ទទួល​ការរាយ​ការណ៍​ថា មាន​ទាហាន​ដែល​ត្រូវបាន​គេដឹក​ចូលទៅ​ក្នុងទី​ក្រុងយំាុងហ្គោន​ប្រទេស​មីយ៉ាន់ម៉ា។ ​លោក​បានលើក​ឡើង​ថា ជា​ទូទៅ​ចលនា​កងទ័ព​បែបនេះ​បានកើត​ឡើងមុន​ពេល​ដែល​ព្រឹត្តការណ៍​ហិង្សា​ទ្រង់ទ្រាយ​ធំកើត​ឡើង។

កាល​ពីថ្ងៃទី ១៦​ កុម្ភៈ​ មេធាវី​របស់​លោកស្រី ​Aung San Suu Kyi​ បា​និយាយ​ថា លោកស្រី​ត្រូវ​បានចោទ​ប្រកាន់​ពី​បទ​ជាប់ទាក់​ទង​នឹង​គ្រោះ​មហន្ត​រាយជាតិ​។ ប៉ុន្មានថ្ងៃ​ក្រោយពី​ពេលចាប់​ខ្លួននៅ​ថ្ងៃទី ​១ កុម្ភៈ​ លោកស្រី​ត្រូវបាន​គេចោទ​ប្រកាន់ពី​បទ​រំលោភ​ច្បាប់នាំ​ចេញនាំ​ចូល៕