ក្រុម​អ្នកវិទ្យាសាស្ត្រ​អង្គការ​សុខភាព​ពិភពលោក (WHO) គឺ​កំពុង​ត្រៀម​ចាកចេញ​ពី​ច​ត្តា​ឡី​ស័ក និង​ចាប់ផ្ដើម​ការស៊ើបអង្កេត​នៅ​ទីក្រុង Wuhan ប្រទេស​ចិន ​ដើម្បី​រក​ប្រភព​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩។

ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​ទាំង ១៣ នាក់​ នឹង​បញ្ចប់​ច​ត្តា​ឡី​ស័ក ១៥ ថ្ងៃ ​របស់​ពួកគេ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ២៨ មករា។ ក្រុម​នេះ​នឹងធ្វើ​ការ​ជាមួយ​អ្នកវិទ្យាសាស្ត្រ​ចិន​ ដើម្បី​ផ្ដោតលើ​ការស្វែងយល់​ពី​របៀប​ដែល​អ្នកជំងឺ​ដំបូង​បំផុត​អាច​ឆ្លង​ជំងឺ​នេះ។ ពួកគេ​ក៏​នឹង​ពិនិត្យមើល​ការស្រាវជ្រាវ​ជុំវិញ​ផ្សារ​ចំណីអាហារ​ដែល​ទាក់ទង​ទៅនឹង​ករណី​ដំបូង៕