ក្រុងគូឡាឡាំពួៈ ក្រុម​អ្នក​រិះគន់ និយាយថា ដោយ​ត្រូវបាន​គេ​ជួញ​ដូរ​ទៅ​ម៉ាឡេស៊ី ហើយ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ដេក​នៅ​ខាងក្រៅ​ជាមួយ​ឆ្កែ​មួយ​ក្បាល មុន​នឹង​ស្លាប់ ដោយសារ​របួស​ធ្ងន់ធ្ងរ ជា​ករណី​រំលោភ​បំពាន​ថ្មី​បំផុត​ទាក់​ទិន​នឹង​អ្នក​បម្រើ​តាម​ផ្ទុះ​ឥណ្ឌូនេស៊ី​ម្នាក់ ដែល​បង្ហាញ​ពី​ការ​ខកខាន មិន​បាន​ការពារ​ក្រុម​អ្នក​ជួយ​ក្នុង​ស្រុក ថ្វីបើ​ការ​សន្យា​របស់​រដ្ឋាភិបាល​មាន​ជា​ច្រើន​លើក​ក្តី។

អ្នកស្រី Adelina Sau បាន​ស្លាប់​កាលពី​ដើម​ខែ​នៅ​មន្ទីរពេទ្យ មួយ​ថ្ងៃ ក្រោយ​ពី​ត្រូវ​បាន​ជួយ​សង្រ្គោះ​ពី​ផ្ទះ​និយោជក​របស់​គាត់​នៅ​ក្នុង​រដ្ឋ​ប៉េណាង​នៃ​ប្រទេស​ម៉ាឡេស៊ី​ដោយ​មាន​ស្នាម​របួស​នៅ​លើ​ខ្លួន​យ៉ាង ធ្ងន់ធ្ងរ​នោះ។

និយោជក​វ័យ ៦០ ឆ្នាំ​របស់​អ្នកស្រី ត្រូវបាន​ចោទ​ប្រកាន់​ពីបទ​សម្លាប់​អ្នកស្រី​កាល​ពី​សប្តាហ៍​មុន និង​នៅ​ឥណ្ឌូនេស៊ី​មនុស្ស ២ នាក់ ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ចោទ​ពីបទ​ការ​ជួញដូរ​មនុស្ស។

ពលរដ្ឋ​ឥណ្ឌូនេស៊ី​ប្រហែល ២,៥ លាន​នាក់​ធ្វើការ​នៅ​ម៉ាឡេស៊ី​ភាគ​ច្រើន​ខុស​ច្បាប់​នៅ​ក្នុង​វិស័យ​ជាច្រើន មាន​ចាប់​ពី​កសិកម្ម​ដល់​សំណង់​ក្នុង​នោះ មាន​ស្ត្រី​អ្នក​បម្រើ​ការ​តាម​ផ្ទះ​ប្រហែល ៤០ ម៉ឺន​នាក់។

ការចោទប្រកាន់​ជាច្រើន​ពាក់ព័ន្ធ​ការ​រំលោភ​បំពាន​ជា​រឿង​សាមញ្ញ​ទៅ​ហើយ។ ការ​ចោទ​ប្រកាន់​ទាំង​នោះ មាន​ចាប់​ពី​ការ​ធ្វើ​ការងារ​លើស​ម៉ោង រហូត​ដល់​ការ​វាយ​ធ្វើ​បាប និង​ការ​រំលោភ​ផ្លូវភេទ ដែល​នាំ​ឲ្យ​មាន​ជម្លោះ​ការ​ទូត​រវាង​បណ្តា​ប្រទេស​ជិត​ខាង​នៅ​អាស៊ី​អាគ្នេយ៍​នេះ។

ការស្លាប់​របស់​អ្នកស្រី Sau បាន​បង្ក​ឲ្យ​មាន​កំហឹង​ទូទាំង​ឥណ្ឌូនេស៊ី៕