ក្រុងបាងកក: យោងតាមឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon បានឲ្យដឹងថាក្រុមប្រឹក្សាជាតិ ដើម្បីសន្តិភាពនិងសណ្តាប់់ធ្នាប់ (NCPO) បានឯកភាពនឹងសេចក្តីសម្រេចមួយក្នុងការបណ្តេញប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) លោក Somchai Srisutthiyakorn ហើយថា ទង្វើនេះនឹងមិនបានរំខានដល់កិច្ចការរបស់ស្ថាប័នមួយនេះក្នុងការរៀបចំសម្រាប់ដំណើរការបោះឆ្នោតឡើយ។
លោកថ្លែងថា ការបណ្តេញសមាជិកគណៈកម្មាធិការដែលនិយាយឥតសំចៃមាត់ម្នាក់នេះត្រូវបានធ្វើឡើង ដោយផ្អែកលើហេតុផលជាច្រើន ដែលមាននៅក្នុងបទបញ្ជាមួយត្រូវបានចេញមុនបន្តិច ដោយថ្នាក់ដឹកនាំNCPO លោកនាយករដ្ឋមន្ត្រី ប្រាយុធ ចានអូចា។
លោក Prawit ថ្លែងបន្តថា សេចក្តីសម្រេចនេះនឹងមិនជះឥទ្ធិពលដល់កិច្ចការរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) និងមិនបញ្ជាក់អំពីការចូលជ្រៀតជ្រែកទៅក្នុងកិច្ចការរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតនេះឡើយ។ វាគឺជាស្ថាប័នរដ្ឋឯករាជ្យមួយស្ថិតក្រោមយុត្តាធិការនៃច្បាប់រដ្ឋធម្មនុញ្ញនោះ។
យោងតាមប្រសាសន៍របស់ឧត្តមសេនីយ៍ Prawit Wongsuwon បានឲ្យដឹងថា លោកឧត្តមសេនីយ៍ប្រាយុធ បាននាំយកសេចក្តីនោះ ទៅពិគ្រោះជាមួយ NCPO ដែលស្របជាមួយបទបញ្ជាដកតំណែង នោះ។ នៅក្នុងបទបញ្ជាលេខ ៤/២៥៦១ ផ្សាយក្នុងកាសែតរាជទ្រព្យកាលពីថ្ងៃអង្គារ លោកប្រាយុធ បានធ្វើយុត្តិកម្មជុំវិញសេចក្តីសម្រេចដកតំណែងរបស់លោក Somchai Srisutthiyakorn៕