ក្រុង​ដាម៉ាសៈ ​អ្នក​ឆ្លើយ​ឆ្លង​សារ​ព័ត៌​មាន​ AFP​ ម្នាក់​ បាន​រាយ​ការណ៍ថា​ ប្រេសិត​ពិសេស​ថ្មី​រប​ស់​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​ស៊ីរី​លោក​ Geir Pedersen ​បាន​ទៅ​ដល់​ក្រុង​ដាម៉ាស​នៅ​ថ្ងៃ​អង្គារ​នេះ​ ជា​ដំណើរ​ទស្សន​កិច្ច​លើក​ដំបូង​របស់​លោក​ ចាប់​តាំង​ពី​លោក​ ត្រូវ​បាន​តែង​តាំងមក​​។

អ្នក​ការ​ទូត​ន័រ​វែសនេះ​​ ដែល​ជំនួស​លោក​ Staffan de Mistura ​គឺ​ជា​អ្នក​ចរ​ចា​ទី ​៤ ​ដែល​ត្រូវ​បាន​តែង​តាំង ​ជា​ប្រេសិត​ពិសេស​ អ.​ស.​ប. ​ប្រចាំ​នៅ​ស៊ីរី​ ចាប់​តាំង​ពី​សង្រ្គាម​ស៊ីវិល​ បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ឆ្នាំ​ ២០១១​។

លោក ​ត្រូវ​គេ​ឃើញ​ដើរ​ចូល​ទៅក្នុង​សណ្ឋា​គារ​មួយ​នៅ​ក្រុង​ដាម៉ាស​ និង​ត្រូវ​បាន​រំពឹង​ថា​នឹ​ង​ធ្វើ​ចរចា​ជា​មួយ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ ថ្វី​បើ​គ្មាន​កម្ម​វិធី​ផ្លូវ​ការ​សម្រាប់​ដំណើរ​ទស្សន​កិច្ច​របស់លោក ត្រូវ​បាន​ចុះ​ផ្សាយ​ក្តី។

ក្រុម​មន្តី​នៅ​ក្នុង​រដ្ឋា​ភិបាល​របស់​លោក​ប្រធានា​ធិបតី​បាសារ-អាល់-​អាសាដ ​បាន​បង្កើត​បរិយា​កាស​សម្រាប់​អាណត្តិ​របស់​ប្រេសិត​ពិសេស​ថ្មី​នេះ​ក្រោយ​ពី​ទទួល​បាន​ដំណឹង​ពី​ការ​តែង​តាំង​លោក ​កាល​ពី​ខែ​តុលា​ ឆ្នាំ​ ​២០១៧​៕ PSA ​