ក្រុង​ប៊្រុច​សែលៈ ​​ស្នងការ​សន្តិសុខ​​សហភាពអឺរ៉ុប លោក​​ Julian King បាន​​​អះអាង​កាលពីថ្ងៃ​ចន្ទ​ថា រុស្ស៊ី​ បាន​ចាប់​ផ្តើម​យុទ្ធនា​ការព័ត៌​មាន​មិន​ពិត​រយៈ​ពេល​មួយ​ឆ្នាំ​អំពី​ផែន​ការ​របស់​ក្រុង​កៀវ​ និង​អង្គ​ការ​ណា​តូ​សម្រាប់​សមុទ្រ​អាហ្សូវ​ ( Azov) ​មុន​នឹង​រឹប​អូស​នាវា​អ៊ុយ​ក្រែន​បី​គ្រឿង​ និង​​ទា​ហាន​ជើង​ទឹក​របស់​ពួក​គេ​។

លោក​ King បាន​ថ្លែង​ថា ​ជា​ឧទាហរណ៍​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រុស្ស៊ី​ បាន​ផ្សព្វ​ផ្សាយ​ការ​អះ​អាង​មិន​ពិត​ថា អ៊ុយ​ក្រែន​ បាន​ធ្វើ​ឲ្យ​តំបន់​សមុទ្រ​អាហ្សូវ​ឆ្លង​មេ​រោ​គ​អាសន្ន​រោគ​ និង​ថា​សេវា​ចារ​កម្ម​អ​ង់​គ្លេស​ និង​អ៊ុយ​ក្រែន​ព្យា​យាម​ដឹក​គ្រាប់​បែក​នុយ​ក្លេ​អ៊ែរ​មួយ​គ្រាប់​ ទៅ​ឧប​ទ្វីប​គ្រី​មា​។

រុស្ស៊ី ​បាន​ដាក់​ឧប​ទ្វីប​គ្រីមា​ជា​ឧបសម្ព័ន្ធ​នៅ​ក្នុង​ឆ្នាំ​ ២០១៤ ​ហើយ​កាល​ពី​ខែ​មុន​កង​កម្លាំង​របស់​ខ្លួន​បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​នាវា​បី​គ្រឿង​របស់​កង​ទ័ព​ជើង​ទឹក​អ៊ុយ​ក្រែន​និ ង​បាន​រឹប​អូ​ប​យក​នាវា​ទាំង​អស់​នោះ​ ខ​ណៈ​នាវា​ទាំង​នោះ​ បាន​ព្យាយាម​ឆ្លង​កាត់​ដែន​ទឹក​ Kerch​ ពី​សមុទ្រ​ខ្មៅ​ទៅ​សមុទ្រ​អាហ្សូវ។

​លោក​ King បាន​ថ្លែង​ប្រាប់​សន្និ​សីទ​មួយ​នៅ​ក្នុង​ក្រុង​ប្រ៊ុច​សែល​ ដែល​ត្រូវ​បាន​រៀប​ចំ​ដោយ​ក្រុម​ពិគ្រោះ​យោបល់​អាល្លឺម៉ង់​ Marshall Fund ​ថា​៖​ប្រសិន​បើ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​អស់​គ្នា​គិត​ថា​ឧបត្តិ​ហេតុ​នោះ​ បាន​កើត​ឡើង​ដោយ​គ្នា​ការ​គ្រោង​ទុក​ជា​មុន​នោះ​ អ្នក​ពិត​ជា​ខុស​ទាំង​ស្រុង​»៕ PSA ​