ក្រុងវីយែនៈ អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានថ្លែងកាលពីថ្ងៃចន្ទថា ខ្លួន «មានការព្រួយបារម្ភអំពីភាពតានតឹងដែលកំពុងកើនឡើង» ជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ក្រោយពីក្រុងតេអេរ៉ង់ បានថ្លែងថា ខ្លួននឹងឈប់ធ្វើលក្ខខណ្ឌជាច្រើននៃកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ ២០១៥ ទៀតហើយ។
លោក Yukiya Amano ជាអគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានថ្លែង នៅក្នុងសុន្ទរកថា បើកជំនួបប្រចាំត្រីមាសនៃក្រុមប្រឹក្សាអភិបាលថា៖ «ខ្ញុំសង្ឃឹមថា មធ្យោបាយជាច្រើនអាចត្រូវបានរកឃើញ ដើម្បីកាត់បន្ថយភាពតានតឹងបច្ចុប្បន្នតាមរយៈការចរចា»។
កាលពីថ្ងៃទី ៨ ខែ ឧសភា អ៊ីរ៉ង់បានប្រកាសថា ខ្លួនលែងពិចារណាអំពីការកំណត់ព្រំដែននៃរោងចក្រផលិតអាវុធបាញ់ក្នុងទឹកធុនធ្ងន់ និងរោងចក្រចម្រាញ់ជាតិអ៊ុយរ៉ានីញ៉ូម ដែលបានព្រមព្រៀងថាជាផ្នែកនៃផែនការសកម្មភាពទូលំទូលាយរួម (JCPOA) កាលពីឆ្នាំ ២០១៥។
វិធានការរបស់ក្រុងតេអេរ៉ង់ បានកើតឡើង ១ ឆ្នាំ ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះ។ ក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មប្រឆាំងសាធារណរដ្ឋអ៊ិស្លាមមួយនេះជាថ្មី។
អ៊ីរ៉ង់ បានថ្លែងថា ប្រសិនបើ ភាគីផ្សេងទៀតនៅក្នុង JCPOA មិនបង្កើនល្បឿនការងារទៅលើការបន្ធូរបន្ថយឥទ្ធិពលនៃការដាក់ទណ្ឌកម្មរបស់អាមេរិក នៅត្រឹមដើមខែកក្កដាទេ ខ្លួនអាចនឹងឈប់អនុវត្តតាម ការកំណត់ទៅលើកម្រិត ដែលខ្លួនអាចចម្រាញ់ជាតិអ៊ុយរ៉ានីញ៉ូម និងទៅលើការផ្លាស់ប្តូរចំពោះរោងចក្រ Aak ប្រតិបត្តិការដោយម៉ាស៊ីនរ៉េអាក់ទ័រដើរដោយចំហាយទឹករបស់ខ្លួនឡើងវិញ។
រយៈពេល ២ សប្តាហ៍មកនេះ ការត្រួតពិនិត្យចុងក្រោយបំផុត ដែលបានរាយការណ៍ដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានថ្លែងថា ចំណែកឯរោងចក្រចម្រាញ់ជាតិអ៊ុយរ៉ានីញ៉ូមជាច្រើនកន្លែង និងរោងចក្រដើរដោយចំហាយទឹក បានដំណើរការឡើងវិញ រោងចក្រទាំងនោះ បានស្ថិតនៅក្នុងដែនកំណត់ដែលរៀបចំធ្វើឡើងដោយ JCPOA។
លោក Amano បានថ្លែងថា៖ «ដូចដែលខ្ញុំបានបញ្ជាក់ម្តងហើយម្តងទៀតថា ការប្តេជ្ញាចិត្តទាក់ទងទៅនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានចាប់ផ្តើមដោយអ៊ីរ៉ង់ស្ថិតនៅក្រោមតំណាង JCPOA សំខាន់សម្រាប់ការត្រួតពិនិត្យនុយក្លេអ៊ែរនោះ»។
លោក Amano បានបន្ថែមថា៖ «កិច្ចព្រមព្រៀងនោះ មានសារៈសំខាន់ណាស់ ដែលអ៊ីរ៉ង់ត្រូវអនុវត្តឲ្យបានពេញលេញ ចំពោះការប្តេជ្ញាចិត្តទាក់ទងនឹងនុយក្លេអ៊ែររបស់ខ្លួនដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ទីភ្នាក់ងារ JCPOA។
របាយការណ៍ចុងក្រោយរបស់ទីភ្នាក់ងារថាមពលអាតូមិក-អន្តរជាតិ បានបញ្ជាក់ថា «ការពិភាក្សាបច្ចេកទេសកំពុងបន្ត» ជាមួយអ៊ីរ៉ងទាក់ទងនឹងការដំឡើងម៉ាស៊ីនបំបែកធាតុ IR-6 ចំនួន ៣៣ គ្រឿង៕ AFP/SK