ក្រុងឌូបៃៈ ក្រុមគ្រូពេទ្យគ្មានព្រំដែន (MSF) បានឲ្យដឹងកាលពីថ្ងៃអង្គារថា មនុស្ស ៥ នាក់បានស្លាប់ហើយរាប់សិបនាក់ផ្សេងទៀតបានរងរបួសនៅក្នុងទីក្រុង Taez ទី ៣ របស់ប្រទេសយេម៉ែនក្រោយពីការប៉ះទង្គិចបានផ្ទុះឡើងរវាងក្រុមប្រឆាំង និងក្រុមគាំទ្ររដ្ឋាភិបាល។
អង្គការ MSF បានសរសេរនៅលើគេហទំព័រធ្វីធើរថា៖ «ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានបន្តកើតឡើងម្តងទៀតនៅក្នុងក្រុង Taez » ជាទីក្រុងមួយនៅឆ្ងាយពីកំពង់ផែ Mokha សមុទ្រក្រហម។
គេហទំព័រធ្វីធើរនោះបានបន្ថែមថា៖ «មន្ទីរពេទ្យដែលគាំទ្រប្រហែល ៩១ នាក់បានរងរបួស ហើយ ៥ នាក់ទៀតបានស្លាប់ក្នុងការទាក់ទងទៅនឹងការប្រយុទ្ធដោយផ្ទាល់» ចាប់តាំងពីថ្ងៃទី ១៩ ខែមេសា។
ក្រុមគ្រូពេទ្យសប្បុរសធម៌បានបន្ថែមថាការប៉ះទង្គិចកំពុងរារាំងក្រុមអ្នកជំងឺមិនឲ្យចូលទៅកាន់មន្ទីរពេទ្យនៅក្នុងក្រុងដែលបានគាំទ្រដោយកងកម្លាំង MSF ជាកន្លែងតែមួយគត់ដែលបានផ្តល់ការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ក្រុមពលរដ្ឋនៅក្រុង Taez នោះ។
ក្រុង Taez គឺស្ថិតនៅក្នុងការឡោមព័ទ្ធដោយក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ ប៉ុន្តែបានគ្រប់គ្រងដោយកងកម្លាំងគាំទ្ររដ្ឋាភិបាលដែលត្រូវបានគាំទ្រដោយក្រុមយោធាចម្រុះដឹកនាំដោយអារ៉ាប៊ី សាអ៊ូឌីត។
យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថាមនុស្សជិត ១ ម៉ឺននាក់ ភាគច្រើនក្នុងចំណោមពួកគេជាជនស៊ីវិលបានស្លាប់ ហើយជាង ៦ ម៉ឺននាក់បានរងរបួសតាំងពីសម្ព័ន្ធមិត្តចូលអន្តរាគមន៍ក្នុងឆ្នាំ ២០១៥៕ SK