ក្រុងហ្សឺណែវៈ ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យដកទណ្ឌកម្មណាមួយដែលត្រូវបានដាក់ទៅលើប្រទេសខ្លះ ដូចជាប្រទេសអុីរ៉ង់ ដែលកំពុងប្រឈមមុខជាមួយការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី ត្រូវ «ប្រញាប់ប្រញាល់វាយតម្លៃឡើងវិញ» ដើម្បីបញ្ចៀសភាពតានតឹងប្រព័ន្ធវេជ្ជសាស្ត្រមិនឲ្យដួលរលំនៅអុីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍ មួយ លោកស្រី មីឆែលលី-បាឈីលីត បានថ្លែងថា៖ «នៅពេលដ៏ចាំបាច់នេះ ទាំងហេតុផលសុខាភិបាលសាធារណៈសកល និងដើម្បីគាំទ្រសិទ្ធិមនុស្ស និងអាយុជីវិតរបស់មនុស្សរាប់លាននាក់ នៅក្នុងក្រុមប្រទេសទាំងនេះ ទាក់ទងទៅនឹងការដាក់ទណ្ឌកម្ម គួរត្រូវបានគេបន្ធូរបន្ថយឬពន្យារពេលដល់ប្រទេសនេះ»។
លោកស្រីមីឆែលលី បាឈីលីត បានថ្លែងថា៖ «នៅក្នុងបរិបទមួយនៃការឆ្លងរីករាលដាលសកល ដោយបានបង្កឧបសគ្គដល់កិច្ចខិតខំប្រឹងប្រែងផ្នែកវេជ្ជសាស្ត្រ នៅក្នុងប្រទេសមួយ ដែលបានបង្កឲ្យមានហានិភ័យកាន់តែខ្លាំងឡើង សម្រាប់ពួកយើងទាំងអស់គ្នា»។
លោកស្រីបាឈីលីត បានអះអាងថា៖ «ការលើកឡើងវិធានការដាក់ទណ្ឌកម្មមនុស្សធម៌ គួរត្រូវបានគេផ្តល់ជាទូទៅនិងអនុវត្តយ៉ាងមានប្រសិទ្ធភាព ដោយបានធ្វើឡើងភ្លាមៗ ការអនុញ្ញាតដែលអាចផ្លាស់ប្តូរបាន ដើម្បីផ្តល់សម្ភារ និងបរិក្ខារពេទ្យដ៏សំខាន់»។
យោងតាមចំនួនសរុបរបស់ AFP ដែលបានប្រើប្រាស់ប្រភពផ្លូវការបានឲ្យដឹងថា ការអត្ថាធិប្បាយរបស់លោកស្រី បានធ្វើឡើង ខណៈចំនួនករណីឆ្លងជំងឺកូវីដ១៩ បានកើនឡើងជាង ៤០០០០០ នាក់ នៅទូទាំងពិភពលោក នៅក្នុងនោះអ្នកស្លាប់ជាង១៨០០០ នាក់។
លោកស្រីបានបញ្ជាក់ជាពិសេសករណីនៅអុីរ៉ង់រងប៉ះពាល់ខ្លាំងបំផុត៕ SK