ក្រុង​ហ្សឺណែវ៖ ​អង្គការ​សុខភាព​ពិភព​លោក​បាន​ព្រមាន​ថា​ វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស ​ចិន​ ប៉ុន្តែ​វា​នៅ​តែ​ឆ្លង​រីក​រាលដាល​កាន់​តែ​ខ្លាំង​ឡើង​ ខណៈ​មាន​ការ​ឆ្លង​យ៉ាង​ឆាប់​រហ័ស​នៅ​តាម​ប្រទេស​​ផ្សេង​ទៀត​នៅ​​ក្នុង​​ពិភព​លោក​។​

ទីផ្សារ​ហិរញ្ញវត្ថុ​មួយ​ចំនួន​បាន​ដាំ​ក្បាល​ធ្លាក់​ចុះ​ ក្រោយ​ពី​បាន​ឮ​ព័ត៌មាន​គួរ​ឲ្យ​រន្ធត់​អំពី​ចំនួន​អ្នក​ស្លាប់​ និង​ការ​ផ្ទុះ​មេរោគ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​នេះ​នៅ​មជ្ឈិម​បូព៌ា​ ដូច​ជា​ ប្រទេស​អឺរ៉ុប ​និង​អាស៊ី​ នៅ​ក្នុង​​ពេល​ប្រហាក់​ប្រហែល​នេះ​ ប្រទេស ​ចិន​ បាន​បង្ហាញ​អំពី​ការ​ធ្លាក់​ចុះ​ ដោយ​មាន​ចំនួន​អ្នក​ស្លាប់​របស់​ខ្លួន​ ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​បំផុត​ ក្នុង​រយៈពេល​ ៣ ​សប្តាហ៍​នេះ​។​

ប៉ុន្តែ​ស្ថានភាព​កំពុង​អាក្រក់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​ ដោយ​​មាន​ករណី​ឆ្លង​ជាង ​២ ០០០ ​នាក់​ និង​មនុស្ស ​៣០ ​នាក់​ផ្សេង​ទៀត​បាន​ស្លាប់ ត្រូវ​បាន​គេ​រាយការណ៍​ថា ​នៅ​បរទេស​ហើយ​​​ជំរុញ​ឲ្យ​​ធ្វើ​ការ​រឹត​ត្បិត​​យ៉ាង​តឹងរ៊ឹង​​​ទៅ​លើ​ក្រុម​អ្នក​ដំណើរ​មក​ពី​ក្រុម​ប្រទេស​បាន​ឆ្លង​វីរុស​កូរ៉ូណា​ទាំង​នោះ​។​

ប្រទេស ​កូរ៉េខាង​ត្បូង​ អ៊ីតាលី​និង​អ៊ីរ៉ង់ ​បាន​កើន​ឡើង​​ចំនួន​អ្នក​ឆ្លង​ និង​ចំនួន​​​​អ្នក​ស្លាប់​​យ៉ាង​ឆាប់​រហ័ស​ ខណៈ​បណ្តា​ប្រទេស​​ខ្លះ​​នៅ​តំបន់​មជ្ឈិម​បូព៌ា​ ត្រូវ​បាន​រាយ​ការណ៍​ថា ​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ចម្លែក​ដំបូង​របស់​ពួក​គេ​។​

លោកតេ្រដូស អេដហាណូម​ ហ្គឺប្រី​យេស៊ូស​(​ឆ្វេង)និងលោក​អង់តូ​នី​ញ៉ូ។ AFP

ប៉ុន្តែ​ប្រធាន​អង្គការ​សុខភាព​ពិភព​លោក ​គឺ​លោក ​តេដ្រូស អេដហាណូម​ ហ្គឺ​ប្រ៊ីយេ​ស៊ូស ​បាន​អះអាង​ថា​ វីរុស​នោះ​អាច​ត្រូវ​បាន​ទប់ស្កាត់​ ដោយ​បាន​សរសើរ​អំពី​វិធានការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​យ៉ាង​គំហុក​របស់​ប្រទេស ​ចិន​ នៅ​ក្នុង​ទីក្រុង​មួយ​ចំនួន​ ដើម្បី​ជួយ​ទប់​ស្កាត់​មិន​ឲ្យ​ឆ្លង​រីក​​រាលដាល​កាន់​តែ​ធំ​ឡើង​ជាង​នេះ​បន្ថែម​ទៀត​។​

លោក ​តេដ្រូស ​អេដហាណូម ហ្គឺប៊្រី​យេ​ស៊ូស ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ថា​៖ «​បច្ចុប្បន្ន​ ពួក​យើង​មិន​មែន​កំពុង​ផ្តល់​ភ័ស្តុតាង​ អំពី​ការ​ឆ្លង​វីរុស​នេះ​ជា​សកល​ ដែល​មិន​បាន​ទប់ស្កាត់​ ហើយ​យើង​មិនមែន​​កំពុង​ផ្តល់​ភ័ស្តុ​តាង​អំពី​ចំនួន​អ្នក​ស្លាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នោះ​ទេ​»​។​

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក​ តេដ្រូស ​អេដហាណូម ហ្គឺប្រ៊ី​យេ​ស៊ូស ​បាន​បន្ថែម​ថា​ បណ្តា​ក្រុម​ប្រទេស​ទាំង​នោះ​ គួរ​តែ ​«​ធ្វើ​អ្វី​មួយ​ដែល​យើង​ត្រូវ​រៀប​ចំ​ទទួល​អ្នក​ឆ្លង​ជំងឺ​សក្តានុពល​នោះ​»​។​

ការ​ឆ្លង​រាលដាល​ ត្រូវ​បាន​គេ​ប្រើប្រាស់​ ដើម្បី​ពិពណ៌នា​អំពី​ជំងឺ​ដែល​​ឆ្លង​នៅ​ទូទាំង​សហគមន៍​ទាំង​មូល​៕ AFP/SK