ក្រុង​ហ្ស៊ឺណែវ៖​ អង្គការ​សុខភាព​ពិភព​លោក ​(WHO) ​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​អំពី​ការ​អំពាវនាវ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ ចំពោះ​ប្រទេស​ខ្លះ ​មិន​បាន​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ​ ដែល​អាច​បង្ក​ឲ្យ​មាន ​«​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ​នៅ​ក្នុង​ប្រទេស​ពួក​គេ​»​ ដោយ​បាន​ស្នើ​សុំ​ឲ្យ​បណ្តា​ប្រទេស​មួយ​ចំនួន​មាន​ប្រាក់​ចំណូល​ខ្ពស់​ ចែក​រំលែក​ព័ត៌មាន​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន​ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​ផ្ទុះ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​ដ៏​ចម្លែក​នេះ​។​

នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី ១៤៦ ​នៃ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​អង្គការ​សុខភាព​ពិភព​លោក​ នៅ​ក្នុង​ទីក្រុង​ហ្ស៊ឺណែវ​ អគ្គនាយក​អង្គការ​សុខភាព​ពិភព​លោក​លោក តេ្រដូស ​អេដហាណូម​ ហ្គឺប្រីយេស៊ូស ​បាន​ប្រកាស​ថា​ កិច្ច​ប្រជុំ​ស្រាវជ្រាវ​សកល​មួយ​នឹង​រៀប​ចំ​ធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​បង្ហាញ​អំពី​អាទិភាព​ស្រាវជ្រាវ​នៅ​ក្នុង​តំបន់​ផ្ទុះ​មេរោគ​ផ្លូវ​ដង្ហើម​ទាំង​អស់​នោះ​ ​ដោយ​បាន​បង្ហាញ​អំពី​ប្រភព​វីរុស ​ដើម្បី​ជំរុញ​ឲ្យ​មាន​វ៉ាក់​សាំង​ និង​វិធី​ព្យាបាល​ជំងឺ​នេះ​ផង​ដែរ​។​

លោក​ តេដ្រូស ​អេដហាណូម ហ្គឺប្រីយេស៊ូស​ បាន​ថ្លែង​ថា​៖ «​នេះ​ គឺ​ជា​ការ​ប្រកាស​អាសន្ន​លើក​ទី ​១ ​និង​មុន​គេ​របស់​ប្រទេស ​ចិន​ដី​គោក​»​ ដោយ​បាន​បញ្ជាក់​ថា​ មាន ​៩៩ ​ភាគរយ​នៃ​ករណី​ទាំង​នេះ​នៅ​ក្នុង​ប្រទេស ​ចិន​ ហើយ​ចំនួន​អ្នក​ស្លាប់​មាន ​៩៧ ​ភាគរយ​នៅ​ក្នុង​ខេត្ត​ហឺប៉ី​។​

​សន្តិ​សុខ​​​​​​ព​ាក់ម៉ាស់​ ខណៈពួកគេល្បាត​ឆ្លងកាត់​បន្ទាយ Drum នៅក្រុងប៉េកាំង​។ AFP

ខណៈ​មាន​ការ​ជឿជាក់​ថា​ ​អង្គការ​សុខភាព​ពិភព​លោក​កំពុង​បន្ត​ធ្វើ​ការងារ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ជាមួយ​រដ្ឋាភិបាល​ចិន​ប្រឆាំង​ការ​ផ្ទុះ​មេរោគ​ផ្លូវ​ដង្ហើម​នោះ​ លោក​ តេដ្រូស អេដហាណូម​ ហ្គឺប្រីយេស៊ូស​បាន​ថ្លែង​ថា​ ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​កំពុង​ធ្វើ​ដំណើរ​ទៅ​ប្រទេស ​ចិន​ ដើម្បី​ស្វែងយល់​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន​ និង​ដឹកនាំ​ឆ្លើយ​តប​សកល​ប្រឆាំង​ទៅ​នឹង​ការ​ផ្ទុះ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​ចម្លែក​នោះ​។​

ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​នោះ​ អង្គការ​សុខភាព​ពិភព​លោក​ បាន​ប្តេជ្ញា​ចិត្ត​ប្រយុទ្ធ​ប្រឆាំង​ពាក្យ​ចចាម​អារ៉ាម​ និង​ព័ត៌មាន​ក្លែងក្លាយ​នៅ​អំឡុង​ពេល​ផ្ទុះ​មេរោគ​ ដើម្បី​ធានា​ឲ្យ​មនុស្ស​ទាំង​អស់​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ​គួរ​ឲ្យ​ទុក​ចិត្ត​​ ដើម្បី​ការពារ​ពួក​គេ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន​បន្ថែម​ទៀត​។​

លោក​ តេដ្រូស បាន​អំពាវនាវ​ថា​៖ «​ខ្ញុំ​មាន​សំណើ​សំ​ខាន់ ​៣ ​សម្រាប់​ក្រុម​បណ្តា​ប្រទេស​ជា​សមាជិក​»​។​

ដូច្នេះ​ប្រទេស​ជា​សមាជិក​ទាំង​អស់​ត្រូវ​ចែក​រំលែក​ព័ត៌មាន​លម្អិត​អំពី​ការ​ផ្ទុះ​មេរោគ​កូរ៉ូណា​ថា​ ជា​ផ្នែក​នៃ​ការ​ទទួល​ខុស​ត្រូវ​របស់​ពួក​គេ​ស្ថិត​នៅ​ក្រោម​ច្បាប់​សុខាភិបាល​អន្តរជាតិ​​៕ Xinhua/SK