សម្រាប់លោក អាឡិច ផលិតផល Shiseido របស់ជប៉ុនហាក់បីដូចជាមិត្តដ៏ល្អមួយសម្រាប់រូបលោក។
តារាវ័យ២៥ឆ្នាំ រាងខ្ពស់ស្រឡះរូបនេះបាននិយាយថា៖ «ខ្ញុំប្រើក្រែម Shiseido នៅពេលព្រឹក ហើយពេលយប់ខ្ញុំក៏លាងមុខជាមួយនឹងហ្វមម៉ាក Shiseido នេះផងដែរ»។
យ៉ាងណាមិញ លោកអ្នកប្រាកដជាមិនងាយជួបលោកនៅតាមផ្សារ ដើររកទិញផលិតផលទាំងនេះឡើយ ព្រោះលោកតែងតែប្រើផលិតផលដែលទិញមកពីបរទេសផ្ទាល់តែម្ដង។
លោកបាននិយាយថា៖ «ខ្ញុំតែងទិញផលិតផលនេះនៅតាមព្រលានយន្តហោះ នៅសិង្ហបុរី និងជួនកាលខ្ញុំផ្ញើមិត្តភក្តិទិញឲ្យ»។
សម្រាប់ស្បែកដងខ្លួនវិញ តារាសាច់សខ្ចីដូចបណ្ដូលចេករូបនេះ និយមប្រើឡេ Vasaline ដែលទិញមកពីប្រទេសសិង្ហបុរីដូចគ្នា។
ទាក់ទិននឹងការហាត់ប្រាណ តារាកម្ពស់ជាង១,៨០ម៉ែត្ររូបនេះ បានឲ្យដឹងថា៖ «ពេលទំនេរខ្ញុំចូលចិត្តទៅ The Castle ហាត់ប្រាណ រួចស្ទីមខ្លួននៅទីនោះតែម្ដង។ ក្នុងមួយសប្ដាហ៍ ខ្ញុំទៅយ៉ាងហោចណាស់ក៏ម្ដងដែរ»។
លោកបានឲ្យដឹងថា លោកចំណាយប្រមាណពី ៥០០ ទៅ៦០០ដុល្លារលើផលិតផលថែរក្សាសម្ផស្សក្នុងរយៈពេលកន្លះឆ្នាំ៕