The Phnom Penh Post Search

Search form

អ្នក​ជាប់​ត្រកូល​អ៊ឹង​មាន​ភាព​លេច​ធ្លោ​និង​ជោគជ័យ​ខ្ពស់

អ្នក​ជាប់​ត្រកូល​អ៊ឹង​មាន​ភាព​លេច​ធ្លោ​និង​ជោគជ័យ​ខ្ពស់

121205_02
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីពាណិជ្ជកម្ម កាលពីពេលកន្លង លោក បានធ្វើដំណើរពិសេសមួយទៅកាន់ក្រុងសៅវូក្នុងខេត្តហ្វូជានប្រទេសចិនកាលពីខែកញ្ញាដើម្បីស្រាវជ្រាវរកដូនតាប្រធានសមាគមត្រកូលអ៊ឹង

ទេស​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លោក​ចម ប្រសិទ្ធ​បាន​ធ្វើ​ដំណើរ​ពិសេស​មួយ​ទៅ​កាន់​ក្រុង​សៅវូ​ក្នុង​ខេត្ត​ហ្វូជាន​ប្រទេស​ចិន​កាល​ពី​ខែ​កញ្ញា​ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​ដូន​តា​ប្រធាន​សមាគម​ត្រកូល​អ៊ឹង​គឺ​លោក អ៊ឹង ហួនម៉េង។

ការ​ធ្វើ​ដំណើរ​ត្រកូល​អ៊ឹង​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ចូល​រួម​ក្នុង​វេទិកា​វិនិយោគ China Xiamen ។

លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​មួយ​ដែល​មាន​ផ្នូរ​របស់​ដូន​តា​ត្រកូល​អ៊ឹង ត្រូវ​បាន​បញ្ចុះ​នៅ​ទី​នោះ​ជា​យូរ​ណាស់​មក​ហើយ​។

នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​នោះ និង​តាម​ការ​បង្ហោះ​តាម​វេប​សាយ​ចិន​បាន​ឲ្យ​ដឹង​ថា​លោក ចម ប្រសិទ្ធ បាន​កត់​សម្គាល់​ថា តា​ទួត​របស់​លោក​ឈ្មោះ អ៊ឹង យ៉ាវ និង​មាន​កូន​ប្រុស​បី​នាក់​។

លោក​បាន​មាន​ប្រសាសន៍​ថា​ឪពុក​លោក​អាច​និយាយ​ភាសា​ចិន​ហុក​គៀន​និង​សរសេរ​អក្សរ​ចិន​បាន​យ៉ាង​ស្ទាត់​ផង​ដែរ។

វេប​សាយ​ចិន​នេះ​បាន​និយាយ​ថា លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ដែល​សមាជិក​គ្រួសារ​ជា​ច្រើន​បម្រើ​ការ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ប៉ុន្តែ​ល្បី​បំផុត​នោះ​គឺ​ខាង​ធ្វើ​ពាណិជ្ជកម្ម​។

វេប​សាយ​នេះ​បាន​និយាយ​ថា អំឡុង​ពេល​សង្គ្រាម​ជា​ច្រើន​ឆ្នាំ​នៅ​កម្ពុជា​សមាជិក​គ្រួសារ​នេះ​បាន​តស៊ូ​នឹង​ភាព​លំបាក​ដោយ​អ្នក​ខ្លះ​បាន​ប្ដូរ​ឈ្មោះ​ពួកគេ​ហើយ​រស់​នៅ​ក្នុង​ជីវិត​ស្ងប់​ស្ងាត់​។

ក្នុង​ពេល​មាន​សន្តិភាព​ជា​បន្ត​បន្ទាប់​ជា​ច្រើន​ឆ្នាំ​មក​នេះ វេប​សាយ​បាន​និយាយ​ថា លោក ចម ប្រសិទ្ធ បាន​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ក្នុង​ការ​ស្វែង​រក​ប្រភព​ដើម​ក្រុម​គ្រួសារ​លោក​និង​រក​ជំនួយ​ការ​ដើម្បី​ឲ្យ​ជួយ​ស្វែង​រក​បន្ថែម​ទៀត​ពី​ដូន​តា​របស់​លោក។

សមាគម​ត្រកូល​អ៊ឹង​នៅ​កម្ពុជា​គឺ​មាន​សមាគម​ត្រកូល​ចិន​១៣​កន្លែង​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​មិថុនា​ឆ្នាំ​១៩៩៥​។ តាម​ការ​ប៉ាន់​ប្រមាណ​សាច់​ញាតិ​ត្រកូល​អ៊ឹង​រស់​នៅ​កម្ពុជា​មាន​ប្រមាណ​២ម៉ឺន​នាក់​។

អ្នក​ជាប់​ត្រកូល​អ៊ឹង​មាន​ភាព​ជោគ​ជ័យ​ខ្លាំង​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​១៩៤០​នៅ​ពេល​លោក អ៊ឹង យី​បាន​ធ្វើ​ជា​អភិបាល​ខេត្ត​មួយ​ហើយ​ក្រោយ​មក​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា។

សមាជិក​ត្រកូល​អ៊ឹង​ដ៏​លេច​ធ្លោ​ផ្សេង​ទៀត​នៅ​កម្ពុជា​រួម​មាន​លោក​ស្រី​អ៊ឹង កន្ថាផាវី​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ចការ​នារី​នៅ​កម្ពុជា​លោក​អ៊ឹង​ប៊ុនហូវ ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​សាធារណ​ការ​និង​ដឹក​ជញ្ជូន​លោក អ៊ឹង ប៊ុននី​សមាជិក​គណៈ​កម្មាធិការ​ប្រតិ​បត្តិ​នៃ​កាក​បាទ​ក្រហម​កម្ពុជា​លោក អ៊ឹង ហួនម៉េង​ចាង​ហ្វាង​កាសែត​ភាសា​ចិន​ដែល​មាន​ឈ្មោះ​ថា​Jian Hua Daily​និង​លោក អ៊ឹង​ស្វីហោ ជា​លេខា​សមាគម​អភិវឌ្ឍន៍​វប្បធម៌​កម្ពុជា​ចិន​(Cambodia Chinese Cultural Development Foundation)៕ PN

អត្ថបទគួរចាប់អារម្មណ៍