(១) ពិធីសូត្រមន្តចាប់ផ្តើមឡើងនៅថ្ងៃចូលរោង (ថ្ងៃទី១)។ ពិធីនេះគឺធ្វើឡើងដើម្បីសុំសេចក្តីសុខចម្រើន សិរីសួស្តីដល់គូស្វាមីភរិយាដែលរួមរស់ជាមួយគ្នា ចាប់ពីថ្ងៃរៀបអាពាហ៍ពិពាហ៍ទៅ។ (២) ពិធីជាវខាន់ស្លា គឺជាពិធីមួយដែលបង្ហាញកូនប្រុសស្រីឲ្យដឹងគុណចំពោះមាតាបិតា ដែលបានផ្តល់កំណើត ចិញ្ចឹមបីបាច់ថែរក្សាតាំងពីក្នុងផ្ទៃរហូតដល់ធំពេញវ័យមានគូស្វាមី ភរិយា។ (៣) ពិធីបុកលក្ខណ៍ ធ្វើឡើងដើម្បីបំពេញលក្ខណៈកូនប្រុសស្រីទៅតាមទំនៀមទម្លាប់ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។ គូស្វាមីត្រូវចេះអត់ធ្មត់គ្រប់បញ្ហាទាំងអស់ និងទទួលបាន សុភមង្គលក្នុងក្រុមគ្រួសារ។ (៤) ពិធីហែជំនួន គឺជាពិធីដែលលោកមេបាបានកំណត់ពេលឲ្យមាតាបិតាខាងកូនប្រុសហែភ័ស្តុភារ បណ្ណាការតាមពេលកំណត់ធ្វើឡើងក្នុងពិធីពិសាស្លាភ្ជាប់ពាក្យ។ (៥) ពិធីបំពាក់ចិញ្ចៀនភ្ជាប់ពាក្យ ធ្វើឡើងដើម្បីជានិមិត្តរូបនៃការភ្ជាប់ចំណងមេត្រីភាព និងជាវត្ថុ អនុស្សាវរីយ៍របស់គូស្វាមីភរិយាតទៅថ្ងៃអនាគត។ (៦) ពិធីកាត់សក់ ជាពិធីជម្រះនូវឧបទ្រពចង្រៃទាំងឡាយ ហើយដើម្បីទទួលបានមកវិញនូវ សិរីសួស្តី សុភមង្គលក្នុងគ្រួសារ។ ពិធីនេះក៏ជានិមិត្តរូបនៃការកាត់ចិត្តពីយុវវ័យទៅជាមេគ្រួសារ។ (៧) ពិធីសំពះផ្ទឹម បាចផ្កាស្លា ជាពិធីដែលកូនប្រុសស្រីត្រូវគោរពចំពោះមាតាបិតា ញាតិមិត្ត និងបុព្វការីជនទាំងឡាយ ឲ្យលោកទទួលស្គាល់នូវចំណងមេត្រីភាពនៃគូស្វាមីភរិយាថ្មី។ (៨) ពិធីផ្សំដំណេក គឺជាពិធីដែលបង្ហាញអំពីការរួមមេត្រីភាពរវាងគូស្វាមីភរិយា ហើយបង្កើតជា ក្រុមគ្រួសារថ្មីមួយប្រកបដោយសុភមង្គល។
Contact PhnomPenh Post for full article
Post Media Co LtdThe Elements Condominium, Level 7
Hun Sen Boulevard
Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia
Telegram: 092 555 741
Email: webmasterpppost@gmail.com