The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គាំ ច័ន្ទរស្មី

Profile picture - គាំ ច័ន្ទរស្មី

គាំ ច័ន្ទរស្មី

Biography: 

គាំ ច័ន្ទរស្មី បានចាប់កំណើតនៅក្រុងតាខ្មៅ នៅឆ្នាំ ១៩៨៩ ។ តាំងពីនៅវ័យបាន១៣ឆ្នាំ គាត់បានចូលរួមក្នុងការងារតស៊ូមតិក្នុងសិក្ខាសាលាផ្សេងៗដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីសិទ្ធិកុមារនៅកម្ពុជា មុននឹងលោកប្រឡូកចូលការតស៊ូដោយប្រើបណ្តាញសារព័ត៌មាន។ ក្នុងចន្លោះឆ្នាំ ២០០៤ ដល់ ២០០៧ រស្មីគឺជាអ្នកយកព័ត៌មានវ័យក្មេងនៃកម្មវិធីទស្សនាវត្តីទូរទស្សន៍ «យុវវ័យថ្ងៃនេះ» ផ្សាយរៀងរាល់សប្តាហ៍លើកញ្ចក់ទូរទស្សន៍ ស៊ីធីអ៊ីន ដែលជាកម្មវិធីតំបូងគេបង្អស់របស់កម្ពុជាដែលផលិតដោយកុមារ និងយុវជនគាំទ្រដោយអង្គការយូនីសេហ្វកម្ពុជា (UNICEF)។
នៅឆ្នាំ ២០០៦ រស្មីបានសរសេរអត្ថបទភាពយន្តឯកសារសម្រាប់កម្មវីធីក្តីស្រមៃមេគង្គស្តីពីជីវិតកសិករខ្មែរប្រថុយឆ្លងដែនទៅប្រទេសវៀតណាមដើម្បីបាញ់ថ្នាំគីមីសម្លាប់សត្វល្អិតនៅខេត្តស្វាយរៀង។ នៅឆ្នាំបន្ទាប់គាត់ក៏ត្រូវបានកម្មវិធីដដែលផ្តល់អាហារូបករណ៍ដើម្បីផ្តល់លទ្ធភាពដល់គាត់ក្នុងការសរសេរ ដឹកនាំផលិតរឿង «ភូមិបណ្តែតទឹក» ដែលលើកឡើងពីស្ថានភាពជីវិតកុមារវៀតណាមរស់នៅលើបឹងទន្លេសាប។ ក្នុងអាជីពជាអ្នកផលិតភាពយន្តឯកសាររស្មីត្រូវបានទទួលស្គាល់ដោយមហោស្រពភាពយន្តអន្តរជាតិអាំស្ទឺដាំ (IDFA) ដែលជាមហាស្របភាពយន្តភាពធំបំផុតមួយរបស់ពិភពលោក ដើម្បីដឹកនាំរឿង ចម្រៀងពីអគា «ស» ក្រៅពីនេះរស្មីក៏បានចូលរួមក្នុងគម្រោងផ្សេងៗគ្នាជាច្រើនទាំងជាមួយដៃគូជាតិ និងអន្តជាតិក្នុងនោះគាត់បានធ្វើតំណើរជុំវិញតំបន់អាស៊ីដើម្បីផលិតភាពយន្តឯកសារផ្សេងៗ។ ខណៈពេលដែលពិភពលោកកំពុងផ្លាស់ប្តូររបៀបប្រាប់រឿងស្របទៅតាមយុគឌីជីថល រស្មីគឺជាជនកម្ពុជាតែមួយគត់ដែលបានចូលរួមផលិត Hightrise ដែលជា interactive web documentary តំបូងគេដែលបានឈ្នះពានសំខាន់ៗជាច្រើនរបស់ពិភពលោក។ ក្រៅពីអាជីពជាអ្នកផលិតភាពយន្តឯកសារ រស្មីក៏បានសរសេរឿងភាគទូរទស្សន៍អប់រំទាក់ទងនឹងសុខភាពមាតា និងទារក នៅឆ្នាំ២០១៣ ខណៈពេលកម្ពុជាត្រៀមរៀបចំការបោះឆ្នោតជាតិអាណត្តិទី៥ រស្មីត្រូវបានភ្នំពេញប៉ុស្តិ៍ ផ្តល់តួនាទីជាអ្នកយកព័ត៌មានសោតទស្សន៍ ដើម្បីរាយការណ៍លំឥតអំពីស្ថានការណ៍ការបោះឆ្នោតនៅកម្ពុជា។ ចាប់តាំងពីចុងឆ្នាំ២០១៥មក រស្មីត្រូវបានគណៈគ្រប់គ្រងតែងតាំងជាប្រធានគ្រប់គ្រងផលិតកម្មសោតទស្សន៍របស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ ឲ្យទទួលខុសត្រូវទាំងផ្នែកព័ត៌មាន និងពាណិជ្ជកម្មសម្រាប់តំណើរការរបស់នាយកដ្ឋានសោតទស្សន៍ទាំងមូល។

From this author

វាល​ពួច កំពត បណ្តុំ​ទឹក​ធ្លាក់​កម្រ​មាន​អ្នក​ទៅ​ដល់
ទឹកធ្លាក់​ ស្ទឹង​​ពង្រូល​គិរីរម្យ ៣ ខេត្ត​កោះកុង
ពី​ក្មេង​ល្ងង់ខ្លៅ​ក្រីក្រ ដើរ រើស​ចំណី តាម​ផ្លូវ​រិភោគ​ទៅ​ជា​សេដ្ឋី​ចិត្តធម៌
Who's Who: ចូល​ស្ទឹង​តាម​បត់​ចូល​ស្រុក​តាម​ប្រទេស តែ​ខ្ញុំ​មិន​ចូល​ស្រុក​តាម​របៀប​ពុករលួយ​ទេ
WHO's WHO លោក ព្រាប កុល៖ អំពើពុករលួយជាសត្រូវរបស់ខ្ញុំ
ទឹកភ្នែកអ្នកបុរីកីឡា
១៦​ខែ តំណែង​អនុប្រធាន​ទី​១ រដ្ឋសភា​នៅ​កម្ពុជា​ត្រូវ​បាន​ដក​ហូត​
អូរដាំកន ទឹក​ធ្លាក់​​ថ្មី​​នៅប្របព្រំដែន​ខ្មែរ វៀតណាម
៣.៥ ភាពយន្ត​ឆ្លុះ​បញ្ចាំង​ពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​ដ៏​រស៊ើប
បាក់​ឌុប​ឆ្នាំ​នេះ សរ​ឲ្យ​ឃើញ​ពី​កំណែ​ទម្រង់​វិស័យ​អប់រំ​ឆ្ពោះ​ទៅ​មុខ
Post Plus: Korea special report
ផ្ទុះ​​ការ​​រុញ​ច្រាន​គ្នា ក្នុង​ការ​​តវ៉ា​ប្រឆាំង​​នឹង​ច្បាប់​គ្រប់​គ្រង​អង្គការ​មុខ​ព្រឹទ្ធសភា
ស ខេង៖ ត្រង់​ណាដី​កម្ពុជា! ត្រង់​ណា​ដី​វៀតណាម!
តើ​វប្បធម៌​សន្ទនា​អាច​ជា​ទឹក​អម្រឹត​ដូច​ក្នុង​រឿង​មហា​ភារតៈ​បាន​ដែរ​ឬ​ទេ?
ដេមី ឡូវ៉ាតូ នៅ​​ភ្នំពេញ
កាល​ពី ៤០ឆ្នាំ ​មុន​នៅ​ពេល​ដែល​ភ្នំពេញ​វាយ​បែក
អាឡិច​​ ​​បង្ហាញ​ប្រជាជនពីការ​ស្រឡាញ់​និង​កាពារសម្បត្ដិ​ធម្មជាតិ
ឆ្នាំ​២០១៤ អំពើ​ហិង្សាក្នុង​គ្រួសារ​កើន​ឡើង
លោក​ ឈាង​ វុន​ ថា​៖​ ការ​ស្រុះ​ស្រួល​នយោបាយ​ត្រូវ​បញ្ចប់​
Grandis ជា​ក្រុមហ៊ុន​គំរូ​មួយ​កំពុង​ជោគជ័យ​នៅក្នុង​ការ​វិនិយោគ​លើ​ដីសម្បទាន (ELC)
អ្នក​វិភាគ​៖​ ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ គឺជា​ផ្នែក​មួយ​នៃប្រព័ន្ធ​ផ្តល់​ជំនួយ​នៅ​កម្ពុជា
លោកស្រី ពុង ឈីវកេក ​នឹង​បើក​ក្តោង​កាត់​រលក​ស៊ូណាមិ
យុទ្ធសាស្រ្ដ​ស​ង្រ្គោះជាតិ​សម្រុក​ចូល​រដ្ឋសភា
៦​ខែ​នៃ​ស្នាម​របួស​ក្រោយ​ការ​បង្រ្កាប
សហជីព​ដើរ​ចេញ​ពេល​រោងចក្រ​ច្រាន​ចោល​សំណើ​របស់​កម្មករ

Pages